2025-06-22
គន ម៉េងហុង
2025-06-22
គន ម៉េងហុង
ភ្នំពេញ៖ កម្ពុជា-ម៉ាឡេស៊ី នឹងចាប់ផ្តើមដាក់ឱ្យដំណើរការជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងទីក្រុងប៉េណាំង (Penang) ដែលជាទីក្រុងពាណិជ្ជកម្មដ៏ធំ និងមានព្រលានយន្តហោះដ៏មមាញឹកទី២ របស់ម៉ាឡេស៊ី នៅថ្ងៃទី២៦ មិថុនា ឆ្នាំ២០២៥ ដោយហោះហើរចំនួន ២ដង ក្នុងមួយសប្តាហ៍នៅរៀងរាល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃអាទិត្យ។
ការហោះហើរត្រង់នេះ គឺជាកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជននិងប្រទេសទាំងពីរដែលកើចេញពីការដឹកនាំរបស់សម្តេច ហ៊ុន សែន និងបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលនាំឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យនិងពង្រឹងមិត្តភាពការទូតកម្ពុជានិងម៉ាឡេស៊ី។ ក្នុងកម្មវិធីបើកសម្ភោធជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងទីក្រុងប៉េណាំង (Penang) ប្រទេសម៉ាឡេស៊ីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ តបតាមការអញ្ជើញរបស់ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជាផងដែរ។
ទន្ទឹមនេះ ទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ី ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត ក៏មានការតភ្ជាប់ទេសចរណ៍ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន ការជំរុញកំណើនទេសចរក្នុងស្រុក និងអន្តរជាតិឱ្យកាន់តែកើនឡើង និងសកម្ម ព្រមទាំងការបង្កើតនូវកាលានុវត្តវិនិយោគលើវស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី