2025-11-13
ទូច សូរិយា
2025-11-13
ទូច សូរិយា
ភ្នំពេញ៖ រយៈពេល ៩ខែ ក្នុងឆ្នាំ២០២៥ កម្ពុជា បាននាំចេញផលិតផលកសិកម្មជាង ១១លានតោន ដែលកើនឡើងប្រមាណ ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ការកើនឡើងចំនួន ៣០ភាគរយនេះ គឺបានបញ្ជាក់ពីគុណភាព និងភាពទាក់ទាញនៃផលិតផលកសិកម្មកម្ពុជាលើទីផ្សារអន្តរជាតិ។
ក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប្រាក់ ដាវីដ បានបញ្ជាក់បន្ថែមថា ក្នុងឆ្នាំ២០២៤ វិស័យកសិកម្មកម្ពុជា គឺបានបន្តរួមចំណែកប្រមាណ ១៦,៧ភាគរយ នៃផលិតផលសរុបក្នុងស្រុក ជាមួយនឹងតម្លៃបន្ថែមសរុបជាង ៧,៨២ពាន់លានដុល្លារ ក្នុងនោះ កម្ពុជា បាននាំចេញផលិតផលកសិកម្មជាង ១២លានតោន ទៅកាន់ទិសដៅចំនួន ៩៥ប្រទេស គិតជាទឹកប្រាក់ប្រមាណ ៥,៣ពាន់លានដុល្លារ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្ម បានមានប្រសាសន៍ថា វេទិកានិងពិព័រណ៌កសិកម្មកម្ពុជានៅថ្ងៃនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ក្នុងគោលបំណងផ្សារភ្ជាប់តួអង្គទាំងអស់នៅក្នុងខ្សែច្រវាក់តម្លៃនៃផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា ទាក់ទាញអ្នកវិនិយោគ លើកកម្ពស់ពាណិជ្ជកម្ម និងជំរុញការច្នៃប្រឌិតក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា តាមរយៈការប្រើប្រាស់វត្ថុធាតុដើមឱ្យអស់ពីលទ្ធភាព៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី