SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គម្រោង BRIDGE ដែលនឹងពង្រឹងមូលដ្ឋានគ្រឹះឌីជីថលកម្ពុជា នឹងត្រូវអនុម័តនៅឆ្នាំ២០២៧


គម្រោង BRIDGE ដែលនឹងពង្រឹងមូលដ្ឋានគ្រឹះឌីជីថលកម្ពុជា នឹងត្រូវអនុម័តនៅឆ្នាំ២០២៧
សង្គមជាតិ-សេដ្ឋកិច្ច

2026-03-14

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2026-03-14

គិត បុប្ផា

A+ A-

ភ្នំពេញ៖ គម្រោង «Building Resilience for Integrated Digital Governance and Efficiency in Cambodia (BRIDGE)» ដែលជាផ្នែកមួយ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះឌីជីថលរបស់ប្រទេសកម្ពុជា តាមរយៈទំនើបកម្ម CamDX ការបង្កើនសមត្ថភាពស្ថាប័ន ក្របខ័ណ្ឌបទប្បញ្ញត្តិ និងភាពធន់នៃសន្តិសុខតាមអ៊ីនធឺណិត នឹងត្រូវអនុម័តនៅឆ្នាំ២០២៧។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)។

ក្នុងជំនួបពិភាក្សាជាមួយ Ms. Carolyn Florey អ្នកជំនាញអភិវឌ្ឍន៍ឌីជីថល តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank – ADB) ឯកឧត្តម សុខ ពុទ្ធិវុធ ក៏បានលើកឡើងពីវឌ្ឍនភាពអភិបាលកិច្ចទិន្នន័យ ប្រតិបត្ដិការសន្តិសុខសាយប័រ ការរចនាសេវាឌីថល ការរៀបចំលិខិតបទដ្ឋានគតិយុត្ត ការកសាងសមត្ថភាពទាំងស្ថាប័ននិងធនធានមនុស្សផងដែរ។ ជាមួយគ្នានេះ Ms. Carolyn Florey វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងសម្រេចបាន ជាពិសេសលើការគ្រប់គ្រងការផ្លាស់ប្តូរ ដែលជាគន្លឹះក្នុងការធានាឱ្យការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា ទទួលបានជោគជ័យ និងមានប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋលេខាធិការ និងតំណាង ADB ក៏បានផ្លាស់ប្ដូរយោបល់ពាក់ព័ន្ធនឹងកិច្ចសហការបន្តលើផ្នែកសំខាន់ៗ រួមមានការកសាងធនធានមនុស្សឌីជីថល អភិបាលកិច្ចទិន្នន័យ ការរួមបញ្ចូលហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការអនុវត្តស្តង់ដារសន្តិសុខតាមអ៊ីនធឺណិតជាតិ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី