SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជាជំរុញការវិនិយោគ និងផលិតកម្មកម្រិតខ្ពស់ ក្នុងពិធីជួបជុំអ្នកដឹកនាំធុរកិច្ចអាស៊ី


កម្ពុជាជំរុញការវិនិយោគ និងផលិតកម្មកម្រិតខ្ពស់ ក្នុងពិធីជួបជុំអ្នកដឹកនាំធុរកិច្ចអាស៊ី
A+ A-

ភ្នំពេញ៖ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមជាមួយអ្នកដឹកនាំធុរកិច្ចមកពីទូទាំងតំបន់អាស៊ី ក្នុងកម្មវិធី Asia Prestige 50 Under 50 CEO Excellence Award 2026។

ថ្លែងក្នុងកម្មវិធី ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាគឺជាគោលដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគ ពិសេសក្នុងវិស័យឧស្សាហកម្ម និងផលិតកម្មកម្រិតខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖“សាររបស់យើងទៅកាន់វិនិយោគិន គឺសាមញ្ញ៖ កម្ពុជាបើកចំហសម្រាប់ការធ្វើធុរកិច្ច។ លើសពីនេះ កម្ពុជាស្វាគមន៍វិនិយោគិនសម្រាប់ភាពជាដៃគូរយៈពេលវែង។”

ឯកឧត្តមបានលើកឡើងពីទំនុកចិត្តរបស់វិនិយោគិន ដែលឆ្លុះបញ្ចាំងតាមរយៈកំណើននៃគម្រោងវិនិយោគ និងការពង្រីកវិនិយោគរបស់ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដូចជាក្រុមហ៊ុន តូយូតា ដែលទើបសម្ពោធបើកដំណើរការផ្គុំ និងដំឡើងរថយន្តម៉ូដែលថ្មី Toyota Hilux Travo កាលពីមួយថ្ងៃមុន។

គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រកំពុងដំណើរការចំនួន ៣.២៨៤ ទីតាំង ដែលប្រើប្រាស់កម្លាំងពលកម្មជាង ១,៣ លាននាក់ និងមានទុនវិនិយោគសរុបជាង ២៧,៦ ពាន់លានដុល្លារអាមេរិក។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ ឱ្យវិនិយោគលើឧស្សាហកម្មគាំទ្រ និងសហការជាមួយសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដែលកំពុងពង្រឹងសមត្ថភាព ដើម្បីក្លាយជាដៃគូគួរឱ្យទុកចិត្តនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។

លោក ហៀង វុទ្ធា ប្រធានសមាគមសហគ្រិនសកល ១% បានលើកឡើងថា កម្មវិធីពានរង្វាន់នេះទទួលស្គាល់សមិទ្ធផលរបស់នាយកប្រតិបត្តិឆ្នើមចំនួន ៥០រូប មកពី ១៦ ប្រទេសនៅអាស៊ី ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងចំណោមអ្នកដឹកនាំធុរកិច្ចជំនាន់ថ្មី។

លោកបណ្ឌិត Anthony Galliano ទីប្រឹក្សាកិត្តិយសរបស់សមាគម បានបន្ថែមថា កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគកាន់តែទាក់ទាញ ក្នុងដំណើរវិវត្តឆ្ពោះទៅឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។ លោកបានបញ្ជាក់ថា ការបន្តជំរុញនវានុវត្តន៍ និងបង្កើនសមត្ថភាពប្រកួតប្រជែង នឹងក្លាយជាកត្តាគន្លឹះ សម្រាប់ការចូលកាន់តែខ្ពស់ទៅក្នុងខ្សែច្រវាក់តម្លៃសកល។

Asia Prestige 50 Under 50 CEO Excellence Award គឺជាកម្មវិធីពានរង្វាន់សម្រាប់នាយកប្រតិបត្តិឆ្នើមអាយុក្រោម ៥០ ឆ្នាំ ក្នុងតំបន់អាស៊ី ដែលបានបង្ហាញពីភាពជាអ្នកដឹកនាំ ឧត្តមភាពក្នុងធុរកិច្ច និងការរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងកំណើនសេដ្ឋកិច្ចនៅទូទាំងតំបន់។


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី