2025-08-09
គិត បុប្ផា
2025-08-09
គិត បុប្ផា
ភ្នំពេញ៖ ប្រជាកសិករ ១១២គ្រួសារ នៅតំបន់កង្ហត ខេត្តបាត់ដំបង ស្ម័គ្រចិត្តរួមគ្នាចងក្រងជាសហគមន៍កសិកម្មទំនើប និងត្រៀមចុះកិច្ចសន្យាដាំស្រូវស្រង៉ែស្រាលលក់ក្នុងតម្លៃ ១ពាន់រៀល ក្នុងមួយគីឡូក្រាម លើផ្ទៃដី ៥០០ហិកតា នៅរដូវកាលបន្ទាប់នេះ។
ពាក់ព័ន្ធនឹងការចងក្រងជាសហគមន៍កសិកម្មនេះ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា កសិករដែលចាប់អារម្មណ៍ អាចទំនាក់ទំនងមកឯកឧត្តមផ្ទាល់ ដើម្បីចងក្រងជាសហគមន៍កសិកម្មទំនើប រួចចុះកិច្ចសន្យាទុកមុនតែម្តង។
គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងកសិកម្ម មានទីផ្សារស្រាប់នៅក្នុងដៃសម្រាប់ស្រូវស្រង៉ែស្រាលចំនួន ២ម៉ឺនតោន ក្នុងតម្លៃកុងត្រាមុន ១ពាន់រៀល ក្នុងមួយគីឡូក្រាម តែលក្ខខណ្ឌគឺត្រូវផលិតរួមគ្នាជាសហគមន៍ទើបអាចទទួលបានតម្លៃពិសេសនេះ។ នេះបើតាមការចុះផ្សាយរបស់ ឯកឧត្តម ឃឹម ហ្វីណង់ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី