2026-03-24
ទូច សូរិយា
2026-03-24
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការអភិរក្សអន្តរជាតិ (CI), អង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (WEA) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានជលផល ប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានប្រកបដោយនិរន្តរភាព ទាំងក្នុងតំបន់សមុទ្រ បឹងទន្លេសាប ទន្លេមេគង្គ និងដីគោក។ ធនធានទាំងនេះ គឺជាបេះដូងនៃសន្តិសុខស្បៀង និងកេរ្តិ៍ដំណែលវប្បធម៌ធម្មជាតិរបស់កម្ពុជា ដែលទ្រទ្រង់ដល់ជីវភាពប្រជាពលរដ្ឋរាប់លាននាក់។
ក្នុងជំនួបនោះ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម បានសង្ឃឹមថា តាមរយៈភាពជាដៃគូជាមួយអង្គការ CI, អង្គការ WEA និងអង្គការ WCS នឹងចូលរួមចំណែកលើកកម្ពស់ការអភិរក្សជីវចម្រុះ ការពង្រឹងការគ្រប់គ្រងជលផល និងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ការគាំទ្រអភិបាលកិច្ច និងការលើកកម្ពស់ជីវភាពសហគមន៍នៅកម្ពុជា ការជួយលើកកម្ពស់វិស័យកសិកម្មប្រកបដោយនិរន្តរភាព ក្នុងការរួមគ្នាបន្តអភិរក្សសត្វព្រៃ ទឹកសមុទ្រ និងទឹកសាប នៅកម្ពុជា។
ទន្ទឹមនឹងនេះ ធនធានជលផលសមុទ្រ បឹងទន្លេសាប ទន្លេមេគង្គ និងតំបន់ដីគោក កំពុងប្រឈមមុខនឹងភាពងាយរងគ្រោះកាន់តែខ្លាំងឡើងៗ ពីព្រឹត្តិការណ៍ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ការប្រើប្រាស់ និងដកហូតធនធានទាំងនេះ មិនប្រកបដោយនិរន្តរភាព និងការធ្លាក់ចុះនៃគុណភាពបរិស្ថាន ដែលបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន និងជីវចម្រុះ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បាននៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះការគ្រប់គ្រងធនធានជលផល ប្រព័ន្ធអេកូឡូស៊ី លើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានប្រកបដោយនិរន្តរភាពក្នុងតំបន់សមុទ្រ បឹងទន្លេសាប ទន្លេមេគង្គ និងតំបន់ដីគោក តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី