SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងមហាផ្ទៃ ដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក តាមប្រព័ន្ធឌីជីថល


ក្រសួងមហាផ្ទៃ ដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក តាមប្រព័ន្ធឌីជីថល
A+ A-

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ក្នុងប្រព័ន្ធសេវាសាធារណៈឌីជីថល ដើម្បីជំរុញប្រសិទ្ធភាព និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការទទួលបានសេវាកាន់តែសាមញ្ញ ឆាប់រហ័ស តម្លាភាព គណនេយ្យភាព និងភាពជឿទុកចិត្តបាន។ នេះបើតាមប្រកាសលេខ ៨២៧៧ ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ។

យោងតាមសេចក្តីប្រកាសពី ក្រសួងមហាផ្ទៃ សមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក អ្នកសារព័ត៌មាន សាធារណមតិជាតិ និងអន្តរជាតិ អាចប្រើប្រាស់ប្រព័ន្ធចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ក្នុងប្រព័ន្ធសេវាសាធារណៈឌីជីថលក្រសួងមហាផ្ទៃ តាមរយៈគេហទំព័របស់ក្រសួងមហាផ្ទៃ www.interior.gov.kh ឬតាមរយៈតំណភ្ជាប់ www.langoregister.interior.gov ដើម្បីប្រើប្រាស់ចុះបញ្ជី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក តាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលសាកល្បងរយៈពេល ៦ខែ។

រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកកំណែទម្រង់ អភិបាលកិច្ច គឺជាកិច្ចការដ៏មានសារសំខាន់ណាស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវឋានៈជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០។ ដើម្បីសម្រេចបាននូវគោលដៅនេះ រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដែលជាឈ្នាន់សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាបាននូវអភិបាលកិច្ចល្អ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

ផ្អែកតាមផែនការយុទ្ធសាស្ត្រស្តីពី ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨ ក្រសួងមហាផ្ទៃ បានកំណត់នូវសកម្មភាពអាទិភាពក្នុងការពង្រឹង ការកែលម្អយន្តការ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាល ក្នុងក្របខ័ណ្ឌ ព្រមទាំងការរៀបចំថ្នាលឌីជីថលសម្រាប់ការគ្រប់គ្រង និងការផ្តល់សេវា ដើម្បីធានាដល់ការផ្តល់សេវាឱ្យកាន់តែសាមញ្ញ ឆាប់រហ័ស តម្លាភាព គណនេយ្យភាព និងភាពជឿទុកចិត្ត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី