SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងទេសចរណ៍ និងក្រុមហ៊ុន Wuhan Central Group នឹងពង្រឹងភាពជាដៃគូសហការលើការបណ្តុះជំនាញវិជ្ជាជីវៈទេសចរណ៍ជាស្តង់ដាអន្តរជាតិ


ក្រសួងទេសចរណ៍ និងក្រុមហ៊ុន Wuhan Central Group នឹងពង្រឹងភាពជាដៃគូសហការលើការបណ្តុះជំនាញវិជ្ជាជីវៈទេសចរណ៍ជាស្តង់ដាអន្តរជាតិ
សង្គមជាតិ-សេដ្ឋកិច្ច

2026-05-27

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-05-27

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងក្រុមហ៊ុន Wuhan Central Group បានពិភាក្សាការងារ​ ស្តីពីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ព្រមទាំងការចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីកិច្ចសហប្រតិបត្តិការជាមួយសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងជំនួបនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោក Li Jun អគ្គនាយកក្រុមហ៊ុន Wuhan Central Group បានបង្ហាញពីការចាប់អារម្មណ៍ចំពោះសក្តានុពលវិស័យទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា ជាពិសេសវិស័យទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ ដែលមានសក្តានុពលទាក់ទាញភ្ញៀវទេសចរចិន និងអន្តរជាតិ។ 

លើសពីនេះ ភាគីក្រុមហ៊ុន បានបញ្ជាក់ពីការយកចិត្តទុកដាក់ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់គុណភាពការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសាលាវិជ្ជាជីវៈទេសចរណ៍ និងស្ថាប័នអប់រំនានានៅប្រទេសចិន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ស្របតាមទិសដៅនៃការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេស បានកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើម និងការចូលរួមដ៏សកម្មរបស់ក្រុមហ៊ុន Wuhan Central Group ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ដែលជាកត្តាសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ឱ្យដល់កម្រិតអន្តរជាតិ និងភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី