SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ហែម វណ្ណឌី ស្នើរឱ្យធនាគារពិភពលោក រៀបចំកម្មវិធីឥណទានប្រតិបត្តិការគោលនយោបាយអភិវឌ្ឍន៍ស្របនឹងកំណែទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ


ឯកឧត្តម ហែម វណ្ណឌី ស្នើរឱ្យធនាគារពិភពលោក រៀបចំកម្មវិធីឥណទានប្រតិបត្តិការគោលនយោបាយអភិវឌ្ឍន៍ស្របនឹងកំណែទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្នើឱ្យធនាគារពិភពលោករៀបចំកម្មវិធីឥណទានប្រតិបត្តិការគោលនយោបាយអភិវឌ្ឍន៍ (DPO) ឱ្យស្របនឹងរបៀបវារៈកំណែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសគាំទ្រអាណត្តិរបស់ក្រសួង រួមទាំងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម និងវិធានការចំគោលដៅ ដើម្បីគាំទ្រវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ក្នុងជំនួបជាមួយឯកឧត្តម ហែម វណ្ណឌី កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៦ ធនាគារពិភពលោកបានបង្ហាញលទ្ធផលវិភាគថ្មីមួយ ស្តីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងភាពប្រកួតប្រជែងធុរកិច្ចនៅកម្ពុជា ដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារពិភពលោក ក្នុងការគាំទ្ររបៀបវារៈកំណែទម្រង់ជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្រី Tania Meyer នាយកប្រចាំប្រទេសរបស់ធនាគារពិភពលោក បានបញ្ជាក់ជំហរបន្តការគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា និងបានលើកឡើងពីសារសំខាន់នៃការកែលម្អបរិយាកាសធុរកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលសម្រាប់កម្ពុជា ធនាគារពិភពលោកបានផ្តោតការយកចិត្តទុកដាក់ពិសេសលើសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងការសិក្សាវិភាគរបស់ខ្លួន។ ជាមួយគ្នានេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងផ្សារភ្ជាប់ការងារវិភាគនេះ ទៅនឹងគោលនយោបាយរបស់ក្រសួង រួមទាំងសេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម។

លោក Faya Hayati សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោក បានបញ្ជាក់ថា ការស្រាវជ្រាវ បានបង្ហាញគម្លាតដ៏ធំនៃកំណើនផលិតភាពរបស់កម្ពុជាបច្ចុប្បន្ន ដែលមានប្រមាណ ០.៨% ខណៈដែលការសម្រេចចក្ខុវិស័យយ២០៥០ នឹងទាមទារកំណើនផលិតភាពលើស ២% ជារៀងរាល់ឆ្នាំសម្រាប់រយៈពេល ២៥ ឆ្នាំខាងមុខ ដែលកំណើនបែបនេះ មានតែប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះដែលធ្លាប់សម្រេចបាន។ 

កិច្ចពិភាក្សាក៏បានពិនិត្យលទ្ធផលនៃអង្កេតពិសេសរបស់ធនាគារពិភពលោក ស្តីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលចាត់ថ្នាក់សហគ្រាសក្រៅប្រព័ន្ធជា ៣ក្រុមគឺ សហគ្រាសបានត្រឹមតែមួយរស់មាន ៤១%, សហគ្រាសសក្តានុពលមាន ៤៤% និងសហគ្រាសសមិទ្ធកម្មខ្ពស់មាន ១៥%។ ការសិក្សាក៏ផ្តោតលើការធ្វើកំណែទម្រង់ចំគោលដៅដោយប្រុងប្រយ័ត្ន ដោយរួមបញ្ចូលការផ្តល់ការគាំពារសង្គមសម្រាប់ក្រុមងាយរងគ្រោះ រួមជាមួយនឹងការលើកទឹកចិត្ត ការកែលម្អការចុះបញ្ជីអាជីវកម្ម និង បរិយាកាសធុរកិច្ច ដើម្បីជួយដល់សហគ្រាសសក្តានុពល និងមានសមិទ្ធកម្មខ្ពស់ដែលកំពុងធ្វើប្រតិបត្តិការក្រៅប្រព័ន្ធ អាចឈានចូលក្នុងប្រព័ន្ធបាន៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី