2025-08-14
ទូច សូរិយា
2025-08-14
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម កំពុងរៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ ដែលរួមមានសសរស្តម្ភសម្រាប់ការអភិវឌ្ឍន៍ពាណិជ្ជកម្មឌីជីថល ព្រមទាំងសេចក្តីព្រាងយុទ្ធសាស្រ្តពាណិជ្ជកម្មឌីជីថល ដែលស្របតាមក្របខ័ណ្ឌ DEFA ភាពចុះសម្រុងគ្នានៃស្តង់ដារ និងបទប្បញ្ញត្តិ ដើម្បីពង្រឹងជំហររបស់កម្ពុជាក្នុងសេដ្ឋកិច្ចឌីជីថលសកល។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ក្នុងវេទិកាអភិវឌ្ឍន៍សហគមន៍ធុរកិច្ចអាស៊ាន ឆ្នាំ២០២៥ (ABCD Forum 2025) នៅប្រទេសម៉ាឡេស៊ី លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់អំពីដំណើរដ៏លោតផ្លោះរបស់កម្ពុជាក្នុងការផ្លាស់ប្តូរឌីជីថល — ពីការផ្លាស់ប្តូរចេញពីប្រព័ន្ធកេរ្តិ៍ដំណែលចាស់ ទៅជាការជំរុញការប្រើប្រាស់ KHQR, CamDX, verify.gov.kh និងត្រូវបានបង្ហាញនៅលើ DPImap.org ។ ការចូលរួមនេះ បានផ្តល់នូវវេទិកាមួយដើម្បីបង្ហាញពីសមិទ្ធផលរបស់ប្រទេសកម្ពុជា ចែករំលែកការអនុវត្តល្អបំផុត និងរៀនពីដៃគូក្នុងតំបន់ និងអន្តរជាតិលើការជំរុញពាណិជ្ជកម្មឌីជីថល និងការច្នៃប្រឌិត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី