2025-12-01
គិត បុប្ផា
2025-12-01
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឱ្យអ្នកផលិតមាតិកា ដើរតួរជាចលករបង្ហាញសម្បត្តិវប្បធម៌ និងធម្មជាតិ នៃតំបន់សក្តានុពលទេសចរណ៍របស់កម្ពុជា ម្ហូបអាហារខ្មែរ ប្រពៃណី ទំនៀមទំលាប់ខ្មែរ បដិសណ្ឋារកិច្ចកក់ក្តៅ ការស្នាក់នៅគ្រប់កម្រិត ការកម្សាន្ត និងស្នាមញញឹមរបស់ប្រជាជនខ្មែរ ទៅកាន់ពិភពលោក។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកជាផ្លូវការ ពានរង្វាន់វីរៈប៊ុនថាំ «មាតិកាទេសចរណ៍ឆ្នើម» ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍នៅកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត ឯកឧត្តម ហួត ហាក់ ក៏ជំរុញឱ្យអ្នកផលិតមាតិកា រួមចំណែកផ្សព្វផ្សាយព័ត៌មានវិជ្ជមាន អំពីកម្ពុជា ដែលជាគោលដៅទេសចរណ៍សុវត្ថិភាព ដើម្បីទាក់ទាញភ្ញៀវទេសចរ ទាំងជាតិ និងអន្តរជាតិ។
ពិធីប្រកាសបើកជាផ្លូវការ ពានរង្វាន់វីរៈប៊ុនថាំ «មាតិកាទេសចរណ៍ឆ្នើម» ដែលធ្វើឡើងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ មានការចូលរួមពីអ្នកឧកញ៉ា សួរ វីរៈ នាយកប្រតិបត្តិក្រុមហ៊ុន វីរៈ ប៊ុនថាំ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោក លោកស្រី មន្ត្រីរាជការ និងភ្ញៀវកិត្តិយស តំណាងក្រុមហ៊ុន វីរៈ ប៊ុន ថាំ និងលោក លោកស្រី អ្នកផលិតមាតិកាព័ត៌មានតាមបណ្តាញសង្គម (influencers, KOLs) ប្រមាណ ២០០នាក់៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី