2026-05-25
ទូច សូរិយា
2026-05-25
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា និងម៉ាឡេស៊ី លើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន តាមរយៈកិច្ចសហការរួមគ្នា និងសកម្មជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញ និងបំពេញគ្នាទៅវិញទៅមករបស់កម្ពុជា និងម៉ាឡេស៊ី។
ក្នុងពិធីបើកក្នុងព្រឹត្តិការណ៍ «ពិព័រណ៍ទេសចរណ៍ និងទំនិញម៉ាឡេស៊ីឆ្នាំ២០២៦» នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា វិស័យទេសចរណ៍ ពិតជាមិនអាចកាត់ផ្តាច់បានពីកត្តាសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និងសង្គម ព្រមទាំងកិច្ចសហប្រតិបត្តិអន្តរជាតិជាមួយបណ្តាប្រទេសជាមិត្ត ដើម្បីជំរុញការធ្វើដំណើរផ្លាស់ប្តូរប្រជាជន អ្នកវិនិយោគិន អ្នកធ្វើដំណើរ និងអ្នកធ្វើទេសចរ ព្រមទាំងការតភ្ជាប់តាមផ្លូវអាកាសមកកម្ពុជាពីគ្រប់តំបន់នានានៃពិភពលោក។
ឯកឧត្តម ហួត ហាក់ ក៏បានបញ្ជាក់អំពីយុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង» ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៦ ដែលផ្តល់ជូនបទពិសោធន៍ទេសចរណ៍ប្លែក បៃតងស្រស់ស្អាត និងបរិយាកាសត្រជាក់ ជាមួយអត្ថប្រយោជន៍ពិសេសជាច្រើន ស្របតាមពាក្យស្លោក Ç6 MustsÈ រួមមាន Must See, Must Stay, Must Taste, Must Visit, Must Try និង Must Buy។
គួរបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ខាងលើ ក៏មានការរៀបចំកម្មវិធីជាច្រើន ដើម្បីផ្តល់បទពិសោធវប្បធម៌ម៉ាឡេស៊ីដល់សាធារណជន រួមមាន ការបង្ហាញសម្លៀកបំពាក់ម៉ាឡេស៊ី ការបង្ហាញចម្អិនអាហារម៉ាឡេស៊ី ការសម្តែងសិល្បៈពីសិល្បករម៉ាឡេស៊ី ការគូរគំនូរ Batik ម៉ាឡេស៊ីដោយឥតគិតថ្លៃ ស្តង់តាំងបង្ហាញផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនខ្មែរ និងម៉ាឡេស៊ី ការចាប់ឆ្នោតផ្សងសំណាងឈ្នះរង្វាន់ជាច្រើន រួមទាំងសំបុត្រយន្តហោះ ព្រមទាំងការផ្តល់ព័ត៌មានអំពីដំណើរកម្សាន្ត និងសេវាវេជ្ជសាស្ត្រនៅប្រទេសម៉ាឡេស៊ីផងដែរ។ ព្រឹត្តិការណ៍ទាំងនេះ ត្រូវបានរំពឹងថា នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ ការតភ្ជាប់ប្រជាជននិងប្រជាជន និងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងម៉ាឡេស៊ី ឱ្យកាន់តែសកម្ម ស៊ីជម្រៅ រឹងមាំ និងផ្តល់ជាប្រយោជន៍អតិបរមាដល់ប្រជាជននៃប្រទេសទំាងពីរបន្ថែមទៀត៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី