SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ជាលើកទីមួយនៅក្នុងប្រវត្តិសាស្ត្ររយៈពេល ៤១ ឆ្នាំរបស់«ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន» ដែលនឹងមានទីស្នាក់ការផ្ទាល់នៅកម្ពុជា


ជាលើកទីមួយនៅក្នុងប្រវត្តិសាស្ត្ររយៈពេល ៤១ ឆ្នាំរបស់«ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន» ដែលនឹងមានទីស្នាក់ការផ្ទាល់នៅកម្ពុជា
A+ A-

ភ្នំពេញ៖ ជាលើកទីមួយនៅក្នុងប្រវត្តិសាស្ត្ររយៈពេល ៤១ ឆ្នាំរបស់«ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន(US-ABC)» ដែលនឹងមានទីស្នាក់ការដើម្បីប្រតិបត្តិការផ្ទាល់នៅកម្ពុជា ហើយក៏ជាវឌ្ឍនភាពដ៏សំខាន់មួយនៃសន្ទុះទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរវាងកម្ពុជា-អាមេរិក កាន់តែរឹងមាំបន្ថែមទៀត។ នេះគឺជាការលើកឡើងរបស់ លោក Ted Osius អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC) ។

ខណៈដែលសហរដ្ឋអាមេរិកកំពុងពង្រីកវត្តមានធុរកិច្ចរបស់ខ្លួននៅកម្ពុជា តាមរយៈជំនួបជាមួយលោក Ted Osius អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្វាគមន៍ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ចំពោះការសម្រេចចិត្តបង្កើតទីស្នាក់ការផ្ទាល់នៅកម្ពុជា ដោយលើកឡើងថា ទំនើបភាវូបនីយកម្មឧស្សាហកម្ម កំណើនដែលជំរុញដោយនវានវុត្តន៍ និងការត្រៀមលក្ខណៈរបស់កម្ពុជា ឆ្ពោះទៅការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ទាមទារភាពជាដៃគូកាន់តែស៊ីជម្រៅជាមួយអ្នកវិនិយោគនៅទូទាំងពិភពលោក។

រាល់ពេលដែលគណៈប្រតិភូធុរកិច្ចអាមេរិក-អាស៊ាន មកធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុងនាមជាម្ចាសផ្ទះកម្ពុជាមានកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែរឹងមាំ។ យើងមើលឃើញឱកាសដ៏សំខាន់សម្រាប់ ក្រុមហ៊ុនអាមេរិកដែលកំពុងពង្រីកវត្តមានរបស់ខ្លួននៅកម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍឧស្សាហកម្ម បច្ចេកវិទ្យា និងការកៀរគរការចូលរួមបន្ថែមពីវិស័យឯកជន។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ហែម វណ្ណឌី ទៅកាន់គណៈប្រតិភូជាន់ខ្ពស់ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលបង្ហាញអំពីការយកចិត្តទុកដាក់របស់កម្ពុជាចំពោះវិនិយោគិន។

បើតាមការឱ្យដឹងពីក្រសួងឧស្សាហកម្ម វបន កិច្ចប្រជុំនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ US-ABC បានស្តាប់តំណាងក្រុមហ៊ុនអាមេរិក រួមមានក្រុមហ៊ុន Ford ក្រុមហ៊ុន 3M ក្រុមហ៊ុន Visa ដែលផ្តោតលើគោលនយោបាយយានយន្ត សុវត្ថិភាពឧស្សាហកម្ម ឱកាសសហការផ្នែកបច្ចេកវិទ្យា និងការផ្តល់សេវាហិរញ្ញវត្ថុឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យម។ តំណាងស្ថានទូតអាមេរិកក៏បានបង្ហាញការគាំទ្រចំពោះការពង្រីកទំនាក់ទំនងពាណិជ្ជកម្មនេះដែរ។

ក្នុងនាមជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ឯកឧត្តម ហែម វណ្ណឌី បានអញ្ជើញក្រុមហ៊ុនអាមេរិកឱ្យចូលរួមទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងខែមីនា ឆ្នាំ២០២៦ ដែលបង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះនវានុវត្តន៍ ឧស្សាហូបនីយកម្ម និងភាពជាដៃគូទំនើបជាមួយសហរដ្ឋអាមេរិក ក្នុងការរៀបចំអនាគតសេដ្ឋកិច្ចរបស់ខ្លួន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី