SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សន្និសីទសហគមន៍នវានុវត្តន៍ និងគោលនយោបាយអាស៊ីឆ្នាំ២០២៥ គឺស្វែងយល់ពីអភិបាលកិច្ច និងបច្ច័យមកលើសង្គមនៃបច្ចេកវិទ្យាឆ្លាតវៃកំពុងលូតលាស់


សន្និសីទសហគមន៍នវានុវត្តន៍ និងគោលនយោបាយអាស៊ីឆ្នាំ២០២៥ គឺស្វែងយល់ពីអភិបាលកិច្ច និងបច្ច័យមកលើសង្គមនៃបច្ចេកវិទ្យាឆ្លាតវៃកំពុងលូតលាស់
A+ A-

ភ្នំពេញ៖ សន្និសីទសហគមន៍នវានុវត្តន៍ និងគោលនយោបាយអាស៊ី (ASIP) លើកទី១៥ ត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យ CamTech ដោយប្រមូលផ្តុំអ្នកជំនាញអន្តរជាតិ អ្នកដឹកនាំឧស្សាហកម្ម អ្នករៀបចំគោលនយោបាយ និងអ្នកស្រាវជ្រាវមកពី ១១ប្រទេស តំណាង ២២ សាកលវិទ្យាល័យ មកជួបជុំគ្នា ដើម្បីស្វែងយល់ពីអភិបាលកិច្ច និងបច្ច័យមកលើសង្គមនៃបច្ចេកវិទ្យាឆ្លាតវៃដែលកំពុងរីកលូតលាស់។

ក្នុងពិធីបើកអង្គសន្និសីទ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីការគ្រប់គ្រងបច្ចេកវិទ្យាប្រកបដោយភាពឆ្លាតវៃ និងការទទួលខុសត្រូវរួមគ្នា ខណៈដែលបច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត រ៉ូបូត Quantum Computing និងបច្ចេកវិទ្យាខាងជីវសាស្រ្ត កំពុងមានសន្ទុះរីកចម្រើនខ្លាំង។ ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ តាមរយៈផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍២០៣០ និងបានសង្កត់ធ្ងន់លើសារសំខាន់នៃការវិនិយោគលើមូលធនមនុស្ស និងសមត្ថភាពផ្នែក STEM។

ជាមួយគ្នានេះ លោកបណ្ឌិត Ko Young-Joo ប្រធានសហគមន៍នវានុវត្តន៍ និងគោលនយោបាយអាស៊ី បានបញ្ជាក់ពីការប្តេជ្ញាចិត្តផ្នែកសង្គមរបស់សហគមន៍នេះ ក្នុងការជំរុញការស្រាវជ្រាវដែលមានគុណភាពខ្ពស់ និងការបណ្តុះ​គំនិតច្នៃប្រឌិតនៅទូទាំងតំបន់។ លោកបណ្ឌិត Ko Young-Joo បានលើកឡើងថា ASIP ខិតខំសម្រាំងយកការសិក្សាស្រាវជ្រាវល្អៗបំផុត និងបង្ហាញលទ្ធផលស្រាវជ្រាវដ៏រឹងមាំ ដែលអាចជួយជំរុញនវានុវត្តន៍ និងផ្តល់ការគាំទ្រជាក់ស្តែងដល់ឧស្សាហកម្ម ហើយសន្និសីទនេះដើរតួផ្សារភ្ជាប់ការងារសិក្សាស្រាវជ្រាវទាំងនេះ ជាមួយនឹងតម្រូវជាក់ស្តែងសម្រាប់ការអភិវឌ្ឍ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី