2025-11-26
ទូច សូរិយា
2025-11-26
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្នើឱ្យក្រុមហ៊ុន Cambrew បង្កើនការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ដើម្បីជួយលើកកម្ពស់ការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងស្នើឱ្យក្រុមហ៊ុនគាំទ្រអ្នកអង្គសេដ្ឋកិច្ចប្រព័ន្ធនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ភេសជ្ជៈ ពិសេសអ្នកផ្សព្វផ្សាយលក់ស្រាបៀរ អាជីវករលក់ភេសជ្ជៈតាមដងផ្លូវ តាមតៀមតូប ឬដេប៉ូភេសជ្ជៈតូចៗ ឱ្យចូលរួមចុះឈ្មោះ ដើម្បីទទួលបានការការពារ និងអត្ថប្រយោជន៍នានា។
ក្នុងជំនួបកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក Michiel Oerlemans នាយកគ្រប់គ្រងដែលទើបត្រូវបានតែងតាំងថ្មីរបស់ក្រុមហ៊ុន Cambrew ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Carlsberg Group បានលើកឡើងពីបទពិសោធជាច្រើនទសវត្សរ៍របស់ក្រុមហ៊ុននៅក្នុងឧស្សាហកម្មភេសជ្ជៈ រួមទាំងតួនាទីជាន់ខ្ពស់ក្នុងក្រុមហ៊ុន Carlsberg Group នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងឡាវ មុនពេលមកដឹកនាំប្រតិបត្តិការក្រុមហ៊ុននៅកម្ពុជា។
ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានផ្អាកការផ្តល់អាជ្ញាប័ណ្ណបង្កើតរោងចក្រផលិតស្រាបៀរថ្មី លើកលែងតែសម្រាប់គោលបំណងនាំចេញប៉ុណ្ណោះ ទន្ទឹមនឹងនោះក៏បានចេញបទប្បញ្ញត្តិហាមឃាត់ការធ្វើប្រមូសិនហួសហេតុ ដែលអាចជំរុញឱ្យមានការប្រើប្រាស់ដែលបង្កគ្រោះថ្នាក់ដល់សុខភាពផងដែរ។ ឯកឧត្តម បានលើកឡើងថា ការប្រណាំងប្រជែងតម្លៃ តាមរយៈយុទ្ធនាការបញ្ចុះតម្លៃ ឬផ្តល់រង្វាន់ មិនបានជួយដល់ឧស្សាហកម្ម ឬអ្នកប្រើប្រាស់ទេ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី