SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន រួមគ្នាផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជា


ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន រួមគ្នាផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-12-04

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-12-04

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ASEAN Business Council) បានជួបពិភាក្សាការងារ ស្តីអំពីកិច្ចសហប្រតិបត្តិក្នុងវិស័យទេសចរណ៍ ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីស្ថានភាពពិត និងកាលានុវត្តភាពវិនិយោគក្នុងវិស័យជាច្រើនរួមទាំងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ចនៅប្រទេសកម្ពុជា។​

ក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត TED Osius អនុប្រធានជាន់ខ្ពស់ និងនាយកគ្រប់គ្រងតំបន់​ បានលើកឡើងពីការពេញចិត្តរបស់អ្នកវិនិយោគិនអាម៉េរិក ដែលជាសមាជិកក្នុងការវិនិយោគនៅកម្ពុជាកន្លងមក និងការស្វែងយល់បន្ថែមទៀតពីស្ថានភាពពិត និងកាលានុវត្តវិនិយោគបន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជា។​

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអរគុណចំពោះឯកឧត្តម TED Osius និងក្រុមហ៊ុន ConocoPhillips, Marriott International, Mastercard, Visa, Ford & RMA, Coca-Cola និង Vriens & Partners ដែលបានជ្រើសរើសកម្ពុជាក្នុងការបោះទុនវិនិយោគដោយទំហំច្រើនលានដុល្លារអាម៉េរិក ដែលពិតជាបង្ហាញនូវទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ពីការធានាបាននូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងការធានា និងលើកទឹកចិត្តអ្នកវិនិយោគដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា សំដៅផ្តល់ទំនុកចិត្តដល់វិនិយោគិនបរទេសមកបណ្តាក់ទុននៅកម្ពុជាដែលជាប្រទេសមានសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី