2025-11-26
គិត បុប្ផា
2025-11-26
គិត បុប្ផា
ភ្នំពេញ៖ យុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម (SME) នឹងក្លាយជាផែនទីបង្ហាញផ្លូវសម្រាប់ពង្រឹងភាពប្រកួតប្រជែង បង្កើនការចូលរួមក្នុងខ្សែច្រវាក់តម្លៃ និងគាំទ្រដល់គោលដៅអភិវឌ្ឍន៍ជាតិដល់ SME។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត ញឹម ខេមារា រដ្ឋមន្ត្រីស្តីទីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
សិក្ខាសាលាពិគ្រោះយោបល់ស្តីពីយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម ដោយប្រមូលផ្តុំភាគីពាក់ព័ន្ធតំណាងក្រសួង-ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិប្រមាណ ១០០នាក់ ឯកឧត្តមបណ្ឌិត ញឹម ខេមារា បានលើកឡើងថា៖ សហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ដែលរួមចំណែកដល់ការបង្កើតការងារ ប្រាក់ចំណូល និងនវវានុវត្តន៍។
បច្ចុប្បន្ន ក្រសួងឧស្សាហកម្ម កំពុងប្រមូលធាតុចូលពីស្ថាប័នសាធារណៈ និងឯកជន ដើម្បីធានាថា យុទ្ធសាស្ត្រជាតិនេះ នឹងដោះស្រាយតម្រូវការជាក់ស្តែង ដោយកែលម្អបរិយាកាសធុរកិច្ច ពង្រឹងសមត្ថភាពផលិត ពង្រីកឱកាសឈានចូលទីផ្សារ និងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។ ឯកឧត្តម ដាវ អានសាន រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ ក្រសួងឧស្សាហកម្ម បានបង្ហាញបច្ចុប្បន្នភាពនៃការរៀបចំសេចក្តីព្រាងយុទ្ធសាស្រ្តជាតិ ដោយលើកឡើងថា៖ «តាមរយៈយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាល មានគោលបំណងធ្វើទំនើបកម្ម SME ឱ្យក្លាយជាសហគ្រាសដែលបង្កើតតម្លៃបន្ថែមខ្ពស់ មានភាពប្រកួតប្រជែង និងជំរុញដោយនវានុវត្តន៍។
យុទ្ធសាស្រ្តនេះ រួមបញ្ចូលការលើកកម្ពស់ SME ជាផ្នែកមួយនៃខ្សែច្រវាក់ផលិតកម្ម ពង្រឹងឧស្សាហកម្មប្រតិគមន៍ អភិវឌ្ឍតំបន់ប្រមូលផ្តុំ SME និងជំរុញការអនុវត្តអាជីវកម្មប្រកបដោយទំនួលខុសត្រូវផ្នែកសង្គម បរិស្ថាន និងអភិបាលកិច្ច។ គួរបញ្ជាក់ថា ធាតុចូលដែលប្រមូលបានពីសិក្ខាសាលាពិគ្រោះយោបល់នេះ នឹងត្រូវបានប្រើប្រាស់ ដើម្បីកែលម្អសេចក្តីព្រាងយុទ្ធសាស្ត្រ មុននឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័តសម្រាប់ការអនុវត្ត៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី