SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នឹងចាត់វិធានការតាមច្បាប់ លើគណនីឆបោកពលរដ្ឋ ឱ្យបរិច្ចាគប្រាក់កាស


នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នឹងចាត់វិធានការតាមច្បាប់ លើគណនីឆបោកពលរដ្ឋ ឱ្យបរិច្ចាគប្រាក់កាស
A+ A-

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កំពុងកំណត់ និងស្រាវជ្រាវពីគណនី ឬទំព័រហ្វេសបុក ដែលផ្សព្វផ្សាយមានគោលបំណងឆបោកសប្បុរជន ឱ្យចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងសម្ភារផ្សេងៗ ដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែន ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់។

ពាក់ព័ន្ធនឹងការជូនដំណឹងនេះដែរ គឺដោយសារ នាពេលថ្មីនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សង្កេតឃើញថា មានការផ្សព្វផ្សាយតាមគណនីក្នុងបណ្តាញទំនាក់ទំនងសង្គមជាច្រើន ដើម្បីកៀរគរសប្បុរសជនចូលរួមជាបច្ច័យដល់គ្រួសារសពកងទ័ពមួយរូប គឺលោកព្រិន្ទបាលឯក សួន រោន ដែលបានពលីនៅក្នុងព្រឹត្តិការណ៍បញ្ហាតាមបន្ទាត់ព្រំដែន ដោយមានការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានអំពាវនាវឱ្យសាធារណជន ប្រុងប្រយ័ត្នខ្ពស់ចំពោះការចូលរួមថវិការផ្សេងៗ ក្នុងនាមជាសប្បុរសជន ក្រោមរូបភាពកៀរគរថវិការ ដែលគ្មានប្រភពផ្លូវការច្បាស់លាស់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី