SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងទេសចរណ៍ នឹងរៀបចំវេទិកាជាតិអេកូទេសចរណ៍ លើកទី៤ នៅថ្ងៃទី២៤-២៥ វិច្ឆិកានេះ


ក្រសួងទេសចរណ៍ នឹងរៀបចំវេទិកាជាតិអេកូទេសចរណ៍ លើកទី៤ នៅថ្ងៃទី២៤-២៥ វិច្ឆិកានេះ
សង្គមជាតិ-សេដ្ឋកិច្ច

2025-11-20

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-11-20

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងទេសចរណ៍ សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំ «វេទិកាជាតិអេកូទេសចរណ៍ លើកទី៤» ចាប់ពីថ្ងៃទី២៤ ដល់២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។ វេទិកាជាតិអេកូទេសចរណ៍នេះ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយសម្រាប់វិស័យអេកូទេសចរណ៍ និង ទេសចរណ៍សហគមន៍ ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែកសាធារណៈ ឯកជន អង្គការជាតិ- អន្តរជាតិ និងដៃគូអភិវឌ្ឍ ពិសេសសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេស។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ វេទិកាប្រចាំឆ្នាំនេះ នឹងបើកឱកាសក្នុងការបង្ហាញអំពីលទ្ធផលការងារពាក់ព័ន្ធនឹងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ការលើកឡើងនូវបញ្ហាប្រឈម និងការពិភាក្សាដាក់ចេញជាជម្រើសដំណោះស្រាយ និងយុទ្ធសាស្ត្រនានា ក្នុងស្មារតីចែករំលែក ចូលរួម និងទទួលខុសត្រូវទាំងអស់គា្នលើការងារអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ក្នុងនោះ អង្គវេទិកា ក៏នឹងមានការរៀបចំពិព័រណ៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ភ្ជាប់ជាមួយផងដែរ។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ បានអំពាវនាវដល់សាធារណជន សមាគមទេសចរណ៍ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួម ឬមានបំណងចែករំលែកនូវលទ្ធផល ការងារ និងលទ្ធផលនៃការស្រាវជ្រាវនានា មេត្តាជ្រាប និងចូលរួមឱ្យបានច្រើនកុះករ។ ចំពោះ ព័ត៌មានលម្អិត នៃការចូលរួម អាចទំនាក់ទំនងតាមរយៈ ០១០ ៥០៩ ៨១៨ / ០៧០ ៤៦៦ ៣៧០៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី