SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងទេសចរណ៍ នឹងរៀបចំមហោស្រពតន្ត្រីទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន ដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍ទៅកាន់ទីផ្សារទេសចរចិន


ក្រសួងទេសចរណ៍ នឹងរៀបចំមហោស្រពតន្ត្រីទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន ដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍ទៅកាន់ទីផ្សារទេសចរចិន
A+ A-

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានសហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា រៀបចំ «មហោស្រពតន្ត្រីទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន» នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅខេត្តសៀមរាប ដើម្បីជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ពិសេសតំបន់សៀមរាបអង្គរទៅកាន់ទីផ្សារទេសចរចិន និងអន្តរជាតិ សំដៅទាក់ទាញទេសចរ និងវិនិយោគិនអន្តរជាតិ។

មហោស្រពតន្ត្រីទេសចរណ៍នេះ រៀបចំក៏ដើម្បីបន្តជំរុញការផ្សព្វផ្សាយយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៥» និងលើកកម្ពស់វិស័យសិល្បៈកម្ពុជា ផ្លាស់ប្តូរវប្បធម៌ និងពង្រឹងចំណងមិត្តភាពកម្ពុជា-ចិនឱ្យកាន់តែរឹងមាំ និងស្អិតរមួត ក្នុងនោះក៏ការចូលរួមសម្តែងពីសិល្បករ សិល្បការិនីជាតិ និងសិល្បករ សិល្បការិនីមកពីប្រទេសចិនផងដែរ។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ បានអំពាវនាវឱ្យគ្រប់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ សារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន ចូលរួមកម្មវិធីខាងលើដោយឥតគិតថ្លៃ និងជំរុញផ្សព្វផ្សាយអំពី «មហោស្រពតន្ត្រីទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន»។ សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០៩៦ ២៦៥ ៥៥៥៥ / ០១២ ៣១៣ ៧៨៩ (Telegram) ឬអ៊ីម៉ែល [email protected] / [email protected]


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី