SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តម ផន រឹម៖ នៅឆ្នាំ២០២៥ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថយចុះ៤៩៩លើក ស្មើ១៨%


ឯកឧត្តម ផន រឹម៖ នៅឆ្នាំ២០២៥ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថយចុះ៤៩៩លើក ស្មើ១៨%
A+ A-

ភ្នំពេញ៖ ឯកឧត្តម ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន គូសបញ្ជាក់ថានៅឆ្នាំ២០២៥ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថយចុះ៤៩៩លើក ស្មើ១៨% ដែលជាផ្នែកមួយដ៏ធំ នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យមានចំនួនកាន់តែតិច។

តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក ឯកឧត្តម ផន រឹម បានបង្ហាញចំនួនករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៥ ប្រៀបធៀបនឹងប្រចាំឆ្នាំ២០២៤ រួមានដូចជា៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ២៣៤៥/២៨៤៤លើក ថយ ៤៩៩លើក ស្មើនឹង ១៨% , អ្នកស្លាប់ ១៤៦៧/១៥០៩នាក់ ថយ ៤២នាក់ ស្មើនឹង ៣% ,របួសធ្ងន់ ១៨៦៩/២២៧៣នាក់ ថយ ៤០៤នាក់ ស្មើនឹង ១៨%, របួសស្រាល ១៣៤៤/១៤៤៧នាក់ ថយ ១០៣នាក់ ស្មើនឹង ៧%, មិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ ២០៦៨/២៤៧៧នាក់ ថយ ៤០៩នាក់ ស្មើនឹង ១៧%។

មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៥ ប្រៀបធៀបនឹងប្រចាំឆ្នាំ២០២៤ មានដូចជាល្បឿន ១១៤៩/១១៥៦លើក ថយ ៧លើក ស្មើនឹង ១%, មិនគោរពសិទ្ធិ ៤៩១/៦៤៩លើក ថយ ១៥៨លើក ស្មើនឹង ២៤%, មិនប្រកាន់ស្តាំ ២៥៨/២៦៨លើក ថយ ១០លើក ស្មើនឹង ៤%, ប្រជែងគ្រោះថ្នាក់ ១៥៤/២១៥លើក ថយ ៦១លើក ស្មើនឹង ២៨%, បត់គ្រោះថ្នាក់ ១០១/២២១លើក ថយ ១២០លើក ស្មើនឹង ៥៤%, ស្រវឹង ៨៥/១០៥លើក ថយ ២០លើក ស្មើនឹង ១៩%, ងងុយ ១៩/២៩លើក ថយ ១០លើក ស្មើនឹង ៣៤%, កត្តាយាន ៣៣/១១៤លើក ថយ ៨១លើក ស្មើនឹង ៧១%, មិនគោរពភ្លើងសញ្ញា ៤០/៣៣លើក កើន ៧លើក ស្មើនឹង ២១%, កត្តាផ្លូវ ៦/១៩លើក ថយ ១៣លើក ស្មើនឹង ៦៨%, អាកាសធាតុ ៩/៣៥លើក ថយ ២៦លើក ស្មើនឹង ៧៤%។

សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច សារពីឯកឧត្តម ផន រឹមអ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន។


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី