SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សហគ្រាសផលិតទឹកផ្លែឈើរបស់សម្ព័ន្ធ Lee Li Holdings Group កំពុងរកលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីផ្គត់ផ្គង់នៅក្នុងតំបន់


សហគ្រាសផលិតទឹកផ្លែឈើរបស់សម្ព័ន្ធ Lee Li Holdings Group កំពុងរកលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីផ្គត់ផ្គង់នៅក្នុងតំបន់
សង្គមជាតិ-សេដ្ឋកិច្ច

2025-10-31

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-10-31

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សហគ្រាសផលិតទឹកផ្លែឈើរបស់សម្ព័ន្ធ Lee Li Holdings Group មានទីតាំងស្ថិតនៅក្នុងទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា នឹងកំពុងស្វែងរកលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់នៅក្នុងតំបន់។ នេះបើតាមការចុះផ្សាយរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៣១ ខែតុលា​ ឆ្នាំ២០២៥។

ក្នុងទស្សនកិច្ចនៅសហគ្រាសផលិតទឹកផ្លែឈើរបស់សម្ព័ន្ធ Lee Li Holdings Group ឯកឧត្តម ស៊ុន ចាន់ថុល និងគណៈប្រតិភូកម្ពុជា បានឈ្វេងយល់អំពីការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងស្តង់ដារគុណភាពអន្តរជាតិក្នុងការកែច្នៃផលិតផលភេសជ្ជៈ ដែលអាចជាគំរូសម្រាប់លើកកម្ពស់វិស័យកែច្នៃម្ហូបអាហារ និងកសិ-ឧស្សាហកម្មនៅកម្ពុជា។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងបេសកកម្មចម្បងមួយ គឺសំដៅសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅអំពី ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងការងារ (Operations Management) និង ខ្សែចង្វាក់ផលិតកម្មទ្រង់ទ្រាយធំ (Large-scale Production Line) របស់សហគ្រាស ដែលដំណើរការដោយបច្ចេកវិទ្យាទំនើប និងស្វ័យប្រវត្តិកម្មខ្ពស់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី