SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងប្រៃសណីយ៍ ជំរុញឱ្យវិនិយោគិនអ៊ឺរ៉ុប និងបារាំង វិនិយោគលើវិស័យបច្ចេកវិទ្យាឌីជីថល សន្តិសុខសាយប័រនៅកម្ពុជា


ក្រសួងប្រៃសណីយ៍ ជំរុញឱ្យវិនិយោគិនអ៊ឺរ៉ុប និងបារាំង វិនិយោគលើវិស័យបច្ចេកវិទ្យាឌីជីថល សន្តិសុខសាយប័រនៅកម្ពុជា
A+ A-

ភ្នំពេញ៖ ឯកឧត្តម អ៊ឹង សុខឧត្តម ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យានៅតាមបណ្តាប្រទេសអ៊ឺរ៉ុប និងសាធារណរដ្ឋបារាំង ពិចារណាវិនិយោគលើវិស័យបច្ចេកវិទ្យាឌីជីថល ជាពិសេសសន្តិសុខសាយប័រ និងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) នាពេលអនាគត នៅកម្ពុជា។

ក្នុងកម្មវិធី European Cyber Week លើកទី១០ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលឧត្តមភាពសាយប័រ (The Pôle d'Excellence Cyber) នៃបារាំង ឯកឧត្តម អ៊ឹង សុខឧត្តម បានថ្លែងសុន្ទរកអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលបារាំង ជាមួយកម្ពុជា និងបានលើកឡើងពីបច្ចុប្បន្នភាពនៃបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា និងកិច្ចការងារជាអាទិភាពសំខាន់ៗមួយចំនួន រួមមាន ១. ការយកចិត្តទុកខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាលើកិច្ចការសន្តិសុខសាយប័រ, ២. ការធ្វើបច្ចុប្បន្នភាព និងធ្វើឱ្យប្រសើរឡើងនៃមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខសាយប័រ ការបណ្តុះបណ្តាលធនធានមនុស្សសាយប័រ និងការបង្កើនកិច្ចសហប្រតិបត្តិការនានាទាំងវិស័យឯកជន និងវិស័យរដ្ឋលើបច្ចេកវិទ្យាឌីជីថល។

៣. ការបង្កើតឧទ្យានឌីជីថលកម្ពុជា ដែលជាមជ្ឈមណ្ឌលដ៏សំខាន់ក្នុងការជំរុញការគាំទ្រដល់ការវិនិយោគផ្នែកបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាមជ្ឈមណ្ឌលគាំទ្រការស្រាវជ្រាវនូវបច្ចេកវិទ្យា និងសម្រួលដល់កិច្ចការរដ្ឋបាលសម្រាប់សហគ្រិនភាពឌីជីថលផងដែរ និង ៤. ការត្រៀមរៀបចំព្រឹត្តិការណ៍ហ្រ្វង់កូតិច-FrancoTech កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីឆ្នាំ២០២៦ ដែលគ្រោងរៀបចំឡើងនៅកម្ពុជា នាពេលខាងមុខ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី