SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងកសិកម្ម សហការជាមួយតួអង្គពាក់ព័ន្ធទាំងអស់ ពិនិត្យពីផលប៉ះពាល់ និងការខូចខាតគ្រប់អនុវិស័យ


ក្រសួងកសិកម្ម សហការជាមួយតួអង្គពាក់ព័ន្ធទាំងអស់ ពិនិត្យពីផលប៉ះពាល់ និងការខូចខាតគ្រប់អនុវិស័យ
A+ A-

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្កើនកិច្ចសហការជាមួយតួអង្គពាក់ព័ន្ធទាំងអស់ ពិនិត្យផលប៉ះពាល់ និងការខូចខាតគ្រប់អនុវិស័យ ជំរុញការចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗ សំដៅជួយសង្គ្រោះ និងស្តារបានទាន់ពេលវេលា ពិសេសទប់ស្កាត់បទល្មើសខុសច្បាប់គ្រប់ប្រភេទ និងជំរុញការធ្វើកសិកម្មតាមកិច្ចសន្យាសម្រាប់ពាណិជ្ជកម្ម។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២៥ នៅខេត្តមណ្ឌលគិរី ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម ក៏បានណែនាំឱ្យភាគីពាក់ព័ន្ធ បង្កើនផលិតភាពកសិកម្ម សំដៅធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ព្រមទាំងចូលរួមគាំទ្រនូវគោលនយោបាយអាទិភាពទី៥ និងទី៦ ក៏ដូចជាការកសាងសហគមន៍កសិកម្មទំនើប ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនសម្បូរបែប។

ស្ថិតក្រោមមូលបទ «យើងពួតដៃគ្នា ដើម្បីមានអាហារ និងអនាគត កាន់តែប្រសើរ» ឯកឧត្តមរដ្ឋលេខាធិការកសិកម្ម បានលើកឡើងពីតួនាទីដ៏សំខាន់របស់វិស័យកសិកម្ម និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងគោលដៅជំរុញវឌ្ឍនភាពវិស័យមួយនេះទៅអនាគត។ ចាប់តាំងពីការរៀបចំលើកដំបូងកាលពីឆ្នាំ១៩៨១ ទិវាស្បៀងអាហារពិភពលោកនេះ បានក្រើនរំឭកយើងពីតួនាទីដ៏សំខាន់របស់វិស័យកសិកម្ម ដើម្បីធានាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ និងការអភិវឌ្ឍជនបទស្របពេលនៃការចូលរួមអបអរទិវាដ៏មានអត្ថន័យនេះជាមួយពិភពលោក កម្ពុជា សូមបង្ហាញនូវការប្ដេជ្ញាចិត្តតាមរយៈការធ្វើសកម្មភាពរួមគ្នា សំដៅឆ្ពោះទៅរកពិភពលោកមួយ ដែលគ្មានភាពអត់ឃ្លាន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី