SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ខេត្តចំនួន ៦ ក្នុងប្រទេសកម្ពុជា ចុះហត្ថលេខាសម្អាតមីន ដោយប្រើប្រាស់ថវិកាសរុបចំនួន ៥ លានដុល្លារ ដែលគាំទ្រពីគម្រោងមូលនិធិរាជរដ្ឋាភិបាលកម្ពុជា


ខេត្តចំនួន ៦ ក្នុងប្រទេសកម្ពុជា ចុះហត្ថលេខាសម្អាតមីន ដោយប្រើប្រាស់ថវិកាសរុបចំនួន ៥ លានដុល្លារ ដែលគាំទ្រពីគម្រោងមូលនិធិរាជរដ្ឋាភិបាលកម្ពុជា
A+ A-

ភ្នំពេញ៖ ខេត្តចំនួន ៦ នៃប្រទេសកម្ពុជារួមមាន៖ ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប បាត់ដំបង ព្រះវិហារ និងពោធិ៍សាត់ បានចុះហត្ថលេខា បោសសម្អាតផ្ទៃដីមានមីនចំនួន ៤១.៧៩៦.២៦៣ ម៉ែត្រការ៉េ ស្មើនឹង ៤៥៣ ចម្ការមីន ដែលគាំទ្រពីគម្រោងមូលនិធិរាជរដ្ឋាភិបាលកម្ពុជា ដោយប្រើប្រាស់ថវិកាសរុបចំនួន ៥ លានដុល្លារ។

នៅទីស្នាក់ការអាជ្ញាធរមីន នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាបោសសម្អាតមីន ដែលបានធ្វើឡើងរវាងអាជ្ញាធរមីន ជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម ព្រមទាំងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។

ក្នុងពិធីចុះហត្ថលេខាខាងលើ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកការចុះហត្ថលេខានេះគឺជា«ថ្ងៃបើកទំព័រថ្មីមួយទៀតសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ហើយក៏ជាតំណាងឱ្យភាពជឿជាក់រួមគ្នា ដែលការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បម្រើដល់សុខសន្តិភាព និងប្រជាជនដែលងាយរងគ្រោះ»។

ឯកឧត្តមបណ្ឌិត លី ធុជ គូសបញ្ជាក់ថា កម្ពុជា ស្គាល់យ៉ាងច្បាស់នូវការឈឺចាប់ និងទុក្ខវេទនាដោយសារសង្រ្គាមអស់ជាច្រើនទសវត្សរ៍។ បើទោះបីសកម្មភាពមីនមានការរីកចម្រើនគួរឱ្យកត់សម្គាល់ កម្ពុជានៅតែបន្តជាប្រទេសមួយក្នុងចំណោមប្រទេសជុំវិញពិភពលោក ដែលមានផលប៉ះពាល់ដោយសារមីនខ្ពស់ជាងគេ ដែលបច្ចុប្បន្ននេះ កម្ពុជា នៅសល់ផ្ទៃដីចំនួន ១៧២៣ គីឡូម៉ែត្រការ៉េ បន្តរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងនោះផ្ទៃដីមានមីនចំនួន ៥៣១ គីឡូម៉ែត្រការ៉េ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ សង្កត់ធ្ងន់ថា មីនគឺជាឃាតករលាក់មុខហើយ នៅតែបន្តលាក់ខ្លួននៅក្រោមដី បន្តបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងបង្អាក់ដល់ភាពរុងរឿងរបស់កម្ពុជា។ ក៏ប៉ុន្តែ ទោះបីមានភាពភាពលំបាកយ៉ាងណាក៏ដោយ កម្ពុជា នៅតែបន្តមានក្តីសង្ឃឹម ដែលក្តីសង្ឃឹមនេះ ដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ រាជរដ្ឋាភិបាល។

ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លើកឡើងថា កម្ពុជា បានបោះជំហានយ៉ាងសំខាន់ឆ្ពោះទៅសម្រចគោលដៅកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម តាមរយៈការពង្រឹងសមត្ថភាពជាតិ និងភាពជាម្ចាស់របស់កម្ពុជាលើវិស័យសកម្មភាពមីន ជាមួយនឹងការដាក់ចេញនូវគោលនយោបាយច្បាស់លាស់ប្រកបដោយបរិយាបន្ន និងសកម្មភាពបោសសម្អាតមីនដោយផ្តោតសំខាន់លើតម្រូវការរបស់មនុស្សជាអាទិភាព។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានសម្តែងនូវការពេញចិត្តចំពោះកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អង្គភាពស៊ីម៉ាក់ និងប្រតិបត្តិករដទៃទៀត រួមជាមួយសហគមន៍ផ្តល់ជំនួយ ដែលបានឈរជាមួយកម្ពុជាអស់ជាង៣ទសវត្សរ៍ និងធ្វើជាដៃគូពិតប្រាកដរបស់កម្ពុជា ព្រមទាំងបានជួយផ្លាស់ប្តូរពីដីមីន ទៅជាដីស្រែ ដីចម្ការ ដីដាំដុះ ដីមានចំណូលខ្ពស់ ជាពិសេសប្រែក្លាយពីដីមីន ទៅជាដីមាស និងដីពោរពេញដោយក្តីសង្ឃឹម និងមានអនាគតរុងរឿង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី