2025-05-09
គិត បុប្ផា
2025-05-09
គិត បុប្ផា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឯកឧត្តម Kay Rala Xanana Gusmão នាយករដ្ឋមន្ត្រីទីម័រឡេស្តេ នៅវិមានរដ្ឋាភិបាលទីម័រឡេស្តេ ពិភាក្សា និងផ្លាស់ប្តូរគ្នាពីនយោបាយអន្តរជាតិ បញ្ហាសង្គ្រាមពាណិជ្ជកម្ម និងបញ្ហាតំបន់ និងបញ្ហាមីយ៉ាន់ម៉ា។
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា សម្តេចពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា និងទីម័រឡេស្តេ ទោះបីជាទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅមានកម្រិតតិចតួចនៅឡើយ ប៉ុន្តែទំនាក់ទំនងផ្នែកនយោបាយវិញ គឺភាគីទាំងពីរ មានទំនាក់ទំនងយ៉ាងស្អិតរមួត ទាំងក្របខ័ណ្ឌនយោបាយអន្តរជាតិជាដើម ដែលនេះបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំរបស់ប្រទេសទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទីម័រឡេស្តេ មានចំណុចខ្លាំងខាងសន្តិសុខ ថាមពល ប៉ុន្តែខ្សោយខាងស្បៀង ចំណែកកម្ពុជា មានចំណុចខ្លាំង ខាងសន្តិសុខស្បៀង ប៉ុន្តែកម្ពុជា ខ្សោយថាមពល។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា រដ្ឋាភិបាលនៃប្រទេសទំាងពីរ គួរតែពង្រីកនូវកិច្ចសហការ ដើម្បីបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ហើយទីម័រឡេស្តេ គួរយកកម្ពុជា ធ្វើជាមជ្ឈមណ្ឌលផ្គត់ផ្គង់ស្បៀងអាហារនៅពេលខាងមុខ និងសង្ឃឹមថា ប្រទេសទំាងពីរ អាចជួបគ្នា និងពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានខាងមុខនៅប្រទេសម៉ាឡេស៊ី។ សម្តេចតេជោ កត់សម្គាល់ពីការពង្រីកបន្ថែមនូវវិស័យអប់រំ និងទេសចរណ៏រវាងប្រទេសទាំងពីរ ដោយសម្តេចតេជោ ក៏បញ្ជាក់នាយករដ្ឋមន្ត្រីទីម័រដែរថា សម្តេចបានស្នើទៅរាជរដ្ឋាភិបាលកម្ពុជា ឱ្យបន្ថែមចំនួនអាហារូបករណ៏ដល់និស្សិតទីម័រឡេស្តេផងដែរ។
ជួបពិភាក្សាការងារ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នេះផងដែរ នាយករដ្ឋមន្ត្រីទីម័រឡេស្តេ បានបង្ហាញនូវការចាប់អារម្មណ៏ចំពោះគំនិតរបស់សម្តេចតេជោ និងបានរំលេចជាថ្មីម្តងទៀត នូវការអរគុណចំពោះការជួយជ្រោយជ្រែងរបស់កម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី