SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ភូមិខ្មែរអ្នកធ្វើ​ ផ្សារទេសចរណ៍ខ្មែរ ជាផលិតផលទេសចរណ៍ដ៏ទាក់ទាញថ្មីមួយ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ


ភូមិខ្មែរអ្នកធ្វើ​ ផ្សារទេសចរណ៍ខ្មែរ ជាផលិតផលទេសចរណ៍ដ៏ទាក់ទាញថ្មីមួយ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ
សង្គមជាតិ-សេដ្ឋកិច្ច

2025-10-20

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-10-20

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ភូមិខ្មែរអ្នកធ្វើ ផ្សារទេសចរណ៍ខ្មែរ គឺជាផលិតផលទេសចរណ៍ដ៏ទាក់ទាញថ្មីមួយដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មិនគួរមើលរំលង។ បើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ភូមិខ្មែរអ្នកធ្វើ ផ្សារទេសចរណ៍ខ្មែរ ជាផ្សារទេសចរណ៍ខ្មែរ បង្កើតឡើងក្នុងគោលបំណងជួយជំរុញសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប និងការអភិវឌ្ឍផលិតផលទេសចរណ៍។

ការដាក់តាំងបង្ហាញ ភូមិខ្មែរអ្នកធ្វើ ផ្សារទេសចរណ៍ខ្មែរ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នេះ គឺមានការប្រមូលផ្ដុំផលិតផលក្នុងស្រុក សុទ្ធសឹងតែស្នាដៃរបស់ពលរដ្ឋខ្មែរនៅតាមមូលដ្ឋាន ដូចជាបន្លែ ផ្លែឈើ សម្ភារប្រើប្រាស់ វត្ថអនុស្សាវរីយ៍ ម្ហូបអាហារប្រចាំតំបន់ សេវាកម្មផ្សេងៗ នឹងមកប្រមូលផ្ដុំនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្កាម៉ល។

គួរបញ្ជាក់ថា ភូមិខ្មែរអ្នកធ្វើ នេះ មិនត្រឹមតែជាផ្សារលក់ផលិតផល ប៉ុន្តែក៏រួមបញ្ចូលជាមួយនឹងស្ថាបត្យកម្ម ​រចនាប័ទ្មខ្មែរ សិល្បៈ វប្បធម៌ ប្រពៃណីដែលជាអត្តសញ្ញាណជាតិខ្មែរ ដើម្បីបង្ហាញពីភាពទាក់ទាញ និងបង្កើនការចាប់អារម្មណ៍ គម្រោង «ភូមិខ្មែរអ្នកធ្វើ» ឱ្យកាន់តែទូលំទូលាយ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី