2025-10-07
ទូច សូរិយា
2025-10-07
ទូច សូរិយា
ភ្នំពេញ៖ ពន្លាផ្លូវការរបស់សហព័ន្ធស្រូវអង្ករកម្ពុជា (Cambodia Rice Federation) ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025 នៅទីក្រុងខឹឡូញ ប្រទេសអាល្លឺម៉ង់ នឹងពង្រីកទីផ្សារ និងលើកកម្ពស់កិត្តិនាមអង្ករគុណភាពខ្ពស់របស់កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប និងអន្តរជាតិ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ។
ឯកឧត្តម សំហេង បូរ៉ា បានបញ្ជាក់ថា ពន្លាផ្លូវការរបស់សហព័ន្ធស្រូវអង្ករកម្ពុជានេះ បានប្រមូលផ្តុំក្រុមហ៊ុនកែច្នៃ និងនាំចេញស្រូវអង្ករល្បីៗរបស់កម្ពុជាចំនួន ១៣ក្រុមហ៊ុន ដើម្បីចូលរួមដាក់តាំងបង្ហាញផលិតផល និងស្វែងរកដៃគូពាណិជ្ជកម្ម។ ក្រុមហ៊ុនចំនួន ១៣នោះ រួមមាន៖ ១. ក្រុមហ៊ុន ហ្គោលដេន រ៉ាយស៍ (ខេមបូឌា), ២. ក្រុមហ៊ុន ឥណ្ឌូឆាយណា រ៉ាយស៍ មីល លីមីធីត, ៣. ក្រុមហ៊ុន ហ្គោលដេន ស្ដារ រ៉ាយស៍ មីល អេន អ៊ីមផត អិចផត, ៤. ក្រុមហ៊ុន អេមរុ រ៉ាយស៍ (ខេមបូឌា)។
ចំពោះ ៥. ក្រុមហ៊ុន កំពង់ធំ រ៉ាយស៍ មីល លីមីធីត, ៦. ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អាហរ័ណនីហរ័ណ, ៧. ក្រុមហ៊ុន ដេលី ហ្រ្វេស ហ្វ៊ូដ (ខេមបូឌា) ឯ.ក, ៨. ក្រុមហ៊ុន ឡ អៀកហេង សេកមាស រ៉ាយស៍, ៩. ក្រុមហ៊ុន ស៊ីកនេតឈ័រ រ៉ាយស៍ ឯ.ក, ១០. ក្រុមហ៊ុន ហ្គោលដិន ដូនកែវ រ៉ាយស៍ មីល, ១១. ក្រុមហ៊ុន ហ្វេតរ៉ាយស៍ បាត់ដំបង អិលធីឌី, ១២. ក្រុមហ៊ុន អៀង ហ៊ាង អាហរ័ណនីហរ័ណ និង១៣. ក្រុមហ៊ុន ព្រីមលិះ ខបភើរេសិន។ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបន្តថា ការចូលរួមរបស់ក្រុមហ៊ុនទាំង១៣ នៅក្នុងពិព័រណ៍ ANUGA 2025 គឺជាមោទនភាពរបស់កម្ពុជា ដែលមានវត្តមានរបស់ក្រុមហ៊ុនស្រូវអង្ករ បានចូលរួមដាក់តាំងបង្ហាញផលិតផលអង្ករកម្ពុជានៅក្នុងពិព័រណ៍កម្រិតអន្តរជាតិនេះ។ លើសពីនេះ ពន្លាសហព័ន្ធស្រូវអង្ករ ត្រូវបានចាត់ទុកជាវេទិកាយុទ្ធសាស្ត្រដ៏សំខាន់មួយ ដើម្បីជំរុញការនាំចេញ និងពង្រឹងកិត្តិនាមអង្ករកម្ពុជា ដែលជាផលិតផលសក្ដានុពលមួយរបស់កម្ពុជា៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី