SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ខេត្តសៀមរាប ត្រូវបានជ្រើសរើសជាទីតាំងចាប់ផ្ដើមអនុវត្តបែបបទនាំចេញ-នាំចូល វត្ថុសិល្បៈតាមប្រព័ន្ធបញ្ជរតែមួយជាតិ


ខេត្តសៀមរាប ត្រូវបានជ្រើសរើសជាទីតាំងចាប់ផ្ដើមអនុវត្តបែបបទនាំចេញ-នាំចូល វត្ថុសិល្បៈតាមប្រព័ន្ធបញ្ជរតែមួយជាតិ
ពាណិជ្ជកម្ម

2025-10-18

គិត បុប្ផា

ពាណិជ្ជកម្ម

2025-10-18

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ខេត្តសៀមរាប ត្រូវបានជ្រើសរើសជាខេត្តគំរូក្នុងការចាប់ផ្ដើមអនុវត្តបែបបទ និងនីតិវិធីនៃការនាំចេញ នាំចូលវត្ថុសិល្បៈតាមប្រព័ន្ធបញ្ជរតែមួយជាតិ ដើម្បីជំរុញការពិនិត្យ និងផ្ដល់លិខិតអនុញ្ញាតនាំចេញ-នាំចូលវត្ថុសិល្បៈទៅក្រៅប្រទេស ជំនួសការបំពេញព័ត៌មានលើសំណុំឯកសារសរសេរដោយដៃ មកជាប្រើប្រាស់បំពេញក្នុងប្រព័ន្ធអេឡិចត្រូនិក ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឌីជីថល។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីបែបបទ និងនីតិវិធីការនាំចេញ នាំចូលវត្ថុសិល្បៈ តាមប្រព័ន្ធបញ្ជរតែមួយជាតិ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ លោក ហួត សំណាង ប្រធាននាយកដ្ឋានបុរាណវត្ថុ បង្ហាញថា ប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រពាក់ព័ន្ធនឹងការនាំចេញ-នាំចូលទំនិញ ដែលស្ថិតក្នុងបញ្ជីទំនិញហាមឃាត់ និងជាប់កម្រិតកំណត់ ទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ចតែមួយលើករួមគ្នា ដើម្បីទទួលបានការអនុញ្ញាតសម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយតាមទម្រង់អេឡិចត្រូនិក។

ប្រព័ន្ធបញ្ជរតែមួយជាតិ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានេះ លោក វឿន វុទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងថា ការចូលរួមអនុវត្តន៍តាមប្រព័ន្ធនេះ គឺដើម្បីជំរុញ និងលើកទឹកចិត្តដល់សិប្បករដែលផលិតវត្ថុសិល្បៈខ្មែរ និងអតិថិជនកាន់តែមានភាពងាយស្រួលក្នុងការនាំចេញ-នាំចូលទំនិញវប្បធម៌។

វត្ថុសិល្បៈ ឬចម្លាក់នានា គឺជាមុខទំនិញដែលស្ថិតក្នុងបញ្ជីទំនិញហាមឃាត់ និងជាប់កម្រិតកំណត់ (ចែងក្នុងអនុក្រឹត្យលេខ១៧ និងអនុក្រឹត្យ៣៧០) ទើបតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យពីមន្ត្រីជំនាញ ពិសេសវត្ថុសិល្បៈផលិតថ្មីចម្លងដូចលក្ខណៈបុរាណ។ លោក វឿន វុទ្ធី បន្ថែមថា ការត្រួតពិនិត្យការនាំចេញ-នាំចូលវត្ថុសិល្បៈ គឺធ្វើឡើងក្នុងគោលបំណងតាមដាន និងទប់ស្កាត់ការលួចចរាចរណ៍វត្ថុបុរាណដោយខុសច្បាប់ ស្របតាមយន្តការច្បាប់ជាតិ និងបទដ្ឋានគតិយុត្តអន្តរជាតិដែលកម្ពុជាជាសមាជិកចូលរួមអនុវត្តន៍។

ការស្នើសុំលិខិតអនុញ្ញាតនាំចេញ-នាំចូលវត្ថុសិល្បៈតាមប្រព័ន្ធបញ្ជរតែមួយជាតិ នឹងផ្ដល់ភាពងាយស្រួល ភាពជឿជាក់ ចំណេញពេលវេលាដល់គ្រប់ភាគីពាក់ព័ន្ធ និងរួមចំណែកសម្រួលដល់ការអនុវត្តន៍ទាំងក្នុងតំបន់ និងសាកលលោក។ សិក្ខាសាលាផ្សព្វផ្សាយស្តីពីបែបបទ និងនីតិវិធីការនាំចេញ នាំចូលវត្ថុសិល្បៈ តាមប្រព័ន្ធបញ្ជរតែមួយជាតិ ជាយន្តការតាមដាន ត្រួតពិនិត្យលើប្រសិទ្ធភាពការងារ និងបញ្ហាប្រឈមនានា ព្រមទាំងផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ ដល់អាជីវករ សិប្បករ តំណាងភ្នាក់ងារដឹកជញ្ជូន និងស្ថាប័នជំនាញពាក់ព័ន្ធក្នុងខេត្តសៀមរាប បានយល់ដឹងពីនីតិវិធីថ្មីនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ នេះបើតាមប្រសាសន៍របស់ លោក លី សារី អភិបាលរងខេត្តសៀមរាប៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី