2025-10-16
ឃី ភារៈ
2025-10-16
ឃី ភារៈ
ភ្នំពេញ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ១ ៤៥៨កន្លែង លើ ១៧មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។ មុខជំនាញទាំង ១៧ នោះ រួមមាន សេវាកម្មកុំព្យូទ័រ, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, ការដំឡើង និងអនុវត្តបច្ចេកវិទ្យាឌីជីថល, ដំឡើង និងថែទាំបណ្ដាញកាមេរ៉ាសុវត្ថិភាពក្នុងអគារ, ការថែទាំ និងជួសជុលប៉ុស្ដិ៍ផ្សា, ការថែទាំ និងជួសជុលម៉ាស៊ីនបោកខោអាវ, ការថែទាំ និងដំឡើងកាមេរ៉ាសុវត្ថិភាព, បច្ចេកទេសគ្រឿងម៉ាស៊ីនឧស្សាហកម្ម, ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ដ, ការថែទាំ និងជួសជុលម៉ាស៊ីនធុនតូច, ការថែទាំ និងជួសជុលរថយន្ដ, ការថែទាំ និងជួសជុលត្រីចក្រយានយន្ដ, ការថែទាំ និងជួសជុលទោចក្រយានយន្ដ, ការថែទាំ និងជួសជុលប្រព័ន្ធចំហាយទឹកឧស្សាហកម្ម, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, សេវាកម្មបរិក្ខារត្រជាក់ពាណិជ្ជកម្ម និងសេវាកម្មបរិក្ខារផ្ទះបាយ។
ការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមរៀងរាល់ដើមខែនីមួយៗ។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ: ០១២ ៤៧៤ ៣៤១/ ០១៥ ៩៤០ ៤២០/ ០១០ ៥៤៦ ១៧៧/ ០៩៧ ២៦៩ ៥៧១៣ ឬ អញ្ជើញមកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងដោយផ្ទាល់ ដែលមានអាសយដ្ឋាននៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី