SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋបាលខេត្តសៀមរាប លើកទឹកចិត្តឱ្យពលរដ្ឋបន្តចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍បន្ថែមទៀត


រដ្ឋបាលខេត្តសៀមរាប លើកទឹកចិត្តឱ្យពលរដ្ឋបន្តចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍បន្ថែមទៀត
សង្គមជាតិ-សេដ្ឋកិច្ច

2025-07-18

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-07-18

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបន្តចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍បន្ថែមទៀត ដែលស្របតាមការលើកឡើងរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គឺ«ប្រជាពលរដ្ឋម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»។

ក្នុងសិក្ខាសាលាស្តីពីការបង្កើតមាតិកាទេសចរណ៍ឌីជីថល និងបច្ចេកទេសថតរូបដោយប្រើទូរស័ព្ទ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ហុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក សំកុល សុចិត្រា បានលើកឡើងថា ការរៀបចំឡើងនូវសិក្ខាសាលានាពេលនេះ នឹងទទួលបាននូវលទ្ធផលល្អ និងនាំយកនូវចំណេះដឹងបច្ចេកទេស នៃកាអភិវឌ្ឍខ្លួនបន្ថែមសម្រាប់អ្នកចូលរួម ដើម្បីយកទៅប្រើប្រាស់ឱ្យចំគោលដៅ។

ទន្ទឹមនេះ លោក សំកុល សុចិត្រា ក៏បានលើកឡើងថា ការផលិតវីដេអូផ្សព្វផ្សាយឱ្យទាក់ទាញដល់ភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជាបន្ថែមទៀត និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចនៅក្នុងខេត្តកាន់តែល្អប្រសើរឡើងជាងនេះ។ ក្នុងសិក្ខាសាលាខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីមគ្គុទេសន៍ទេសចរណ៍ អ្នកផលិតមាតិកាក្នុងខេត្តសរុបប្រមាណជាង ១៥០នាក់ ចូលរួមផងដែរ។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី