2025-10-09
ទូច សូរិយា
2025-10-09
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានលើកឡើងថា បច្ចុប្បន្នភាពទីផ្សារមូលបត្រ ទទួលក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រសរុបចំនួន២៥ ទំហំប្រមាណជា ៦៤៨ លានដុល្លារ។ មូលបត្រសរុបចំនួន២៥ នេះ មានដូចជា ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិចំនួន១១ និងក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលចំនួន១៤។
ក្នុងពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការ លើកទី២ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នេះ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា ភីអិលស៊ី បានលើកឡើងថា តាមរយៈការធ្វើបរិវិសកម្មកាលពីថ្ងៃទី៨-១១ ខែកញ្ញា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា បានធ្វើបរិវិសកម្មប្រកបដោយភាពជោគជ័យ ដោយមានវិនិយោគិនគុណវុឌ្ឍិចំនួន៧៧ រូប បានដាក់បញ្ជាទិញសញ្ញាបណ្ណបន្ទាប់បន្សំ លើកទី២ ដែលធនាគារបានបោះផ្សាយទាំងអស់ រហូតដល់ ៤០០ ពាន់លានរៀល ជាមួយនឹងអត្រាគូប៉ុង ៧,៥% ក្នុងមួយឆ្នាំ។ ការណ៍នេះ គឺបានផ្តល់ឱកាសជូនវិនិយោគិន និងអនុញ្ញាតឱ្យធនាគារប្រមូលប្រភពទុនក្នុងទំហំធំ ដើម្បីគាំទ្រប្រតិបត្តិការរបស់ធនាគារ, បង្កើនទំនុកចិត្ត និង ការជឿជាក់ពីវិនិយោគិន, និង រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក និងសង្គមជាតិ។
ជាមួយគ្នានេះ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ការចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្ម ជាលើកទី ២ របស់ធនាគារ អេស៊ីលីដា គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំធនាគារ ក្នុងការចូលរួមចំណែកអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា និងជាសក្ខីភាពថ្មីមួយទៀត សបញ្ជាក់អំពីភាពចាស់ទុំ និងភាពរឹងមាំ នៃផ្សារមូលបត្រកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់ប្រភពហិរញ្ញប្បទានដែលមិនចេះរីងស្ងួត ជូនវិស័យឯកជន និង រាជរដ្ឋាភិបាល៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី