2025-06-20
ទូច សូរិយា
2025-06-20
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកទឹកចិត្តភ្ញៀវទេសចរឱ្យទិញវត្ថុអនុស្សាវរីយ៍ដែលធ្វើដោយដៃ និងផលិតនៅកម្ពុជា ពិសេសជំរុញការលើកតម្កើងផលិតផលខ្មែរ, និងគាំទ្រកសិករនិងអ្នកផលិតក្នុងស្រុកឱ្យផ្តោតលើគុណភាព។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងពិធីបើកសិក្ខាសាលាស្តីពីការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមក្នុងវិស័យទេសចរណ៍ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ផលិតផលក្លែងក្លាយមិនត្រឹមតែបានប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យបាត់ជំនឿទុកចិត្តដល់វិស័យទេសចរណ៍ និងកិត្តិនាមកម្ពុជាថែមទៀតផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ បានអំពាវនាវឱ្យម្ចាស់សណ្ឋាគារ, ភោជនីយដ្ឋាន, អាហារដ្ឋាន និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ត្រូវចូលរួមអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងគុណភាពនិងសុវត្ថិភាពម្ហូបអាហារ។ ជាមួយគ្នានេះ, ឯកឧត្តម ក៏បានសង្កត់ធ្ងន់ដោយណែនាំឱ្យមានការយកចិត្តទុកដាក់រៀបចំឱ្យមានបន្ទប់ទឹកនិងបន្ទប់ទឹកឱ្យមានអនាម័យស្អាតបាតប្រកបដោយគុណភាព៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី