SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ទទួលរងព្យុះទី១៧ មីតាក ព្យុះទី១៨ រ៉ាហ្គាសា និងព្យុះទី១៩ នេហ្គោរី ចាប់ពីថ្ងៃទី១៩ ដល់ទី២៨ កញ្ញា តែពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជានោះទេ


កម្ពុជា ទទួលរងព្យុះទី១៧ មីតាក ព្យុះទី១៨ រ៉ាហ្គាសា និងព្យុះទី១៩ នេហ្គោរី ចាប់ពីថ្ងៃទី១៩ ដល់ទី២៨ កញ្ញា តែពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជានោះទេ
A+ A-

ភ្នំពេញ៖ កម្ពុជា ទទួលរងព្យុះទី១៧ មីតាក ព្យុះទី១៨ រ៉ាហ្គាសា និងព្យុះទី១៩ នេហ្គោរី ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ កញ្ញា ២០២៥ ដោយឡែក ព្យុះទាំងនេះ ពុំមានឥទ្ធិពលខ្លាំង មកលើកម្ពុជានោះទេ។ យោងតាមការព្យាករណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថាព្យុះទាំងនេះ មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើប្រទេសកម្ពុជា។

តាមប្រភពដដែលបានឱ្យដឹងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស នៅ តំបន់វាលទំនាប រួមមាន៖ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ មានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់ បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៦០%។

រីឯតំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតន្រ្តីរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ មានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៧០%។

ចំណែកតំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ មានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៧០%។ រលកសមុទ្រខ្លាំងៗ មានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ។


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី