2025-08-13
ទូច សូរិយា
2025-08-13
ទូច សូរិយា
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជំរុញឱ្យសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី សហការលើវិស័យសក្តានុពល រួមមាន ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល កសិកម្មប្រកបដោយចីរភាព និងទេសចរណ៍។ នេះបើតាមការចុះផ្សាយរបស់សភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។
ក្នុងជំនួបនោះ អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ប្រាប់គណៈប្រតិភូសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី អំពីកំណើនសេដ្ឋកិច្ចកម្ពុជា និងគោលដៅកម្ពុជាក្នុងការសម្រេចនូវទស្សនវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០ ដោយផ្អែកលើកត្តាជំរុញនានារួមមាន៖ កម្លាំងពលកម្មវ័យក្មេងនិងជំនាញ បរិយាកាសវិនិយោគអំណោយផល និងគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
កិច្ចប្រជុំ ដើម្បីពិភាក្សាអំពីគម្រោងសហការ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការធុរកិច្ចទ្វេភាគី ក្នុងអំឡុងពេលដែលគណៈប្រតិភូសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី បំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៥នេះ បញ្ចប់ទៅដោយជោគជ័យដោយធុរជនកម្ពុជាម៉ាឡេស៊ី បានជួបប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ និងពិនិត្យលទ្ធភាពសហប្រតិបត្តិទៅតាមវិស័យរៀងៗខ្លួន។ សភាពាណិជ្ជកម្មកម្ពុជា បន្តជំរុញកាលានុវត្តភាព និងជួយសម្រួលដល់ការបណ្តាក់ទុនវិនិយោគនៅ កម្ពុជា និង ការរីចម្រើនរបស់វិនិយោគិនអន្តរជាតិ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី