SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កិច្ចសហការកម្ពុជា-ចិន ក្នុងការអភិវឌ្ឍផលិតផលហិរញ្ញវត្ថុពាក់ព័ន្ធ នឹងជំរុញប្រតិបត្តិការទូទាត់ជាប្រាក់រៀល និងប្រាក់យ៉ន់


កិច្ចសហការកម្ពុជា-ចិន ក្នុងការអភិវឌ្ឍផលិតផលហិរញ្ញវត្ថុពាក់ព័ន្ធ នឹងជំរុញប្រតិបត្តិការទូទាត់ជាប្រាក់រៀល និងប្រាក់យ៉ន់
ធនាគារ-ហិរញ្ញវត្ថុ

2025-06-07

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2025-06-07

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កិច្ចសហប្រតិបត្តិការវាងប្រទេសកម្ពុជា និងចិនក្នុងការអភិវឌ្ឍផលិតផលហិរញ្ញវត្ថុពាក់ព័ន្ធ គឺដើម្បីជំរុញប្រតិបត្តិការទូទាត់ជាប្រាក់រៀល និងប្រាក់យ៉ន់ សម្រាប់ពាណិជ្ជកម្មឆ្លងដែនទ្វេភាគី។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងសុន្ទរកថាបើក «វេទិកាអន្តរជាតូបនីយកម្មប្រាក់យ៉ន់ ឆ្នាំ២០២៥» នៅតំបន់រដ្ឋបាលពិសេសហុងកុង ប្រទេសចិន ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ក៏បានបញ្ជាក់ពីតួនាទីនៃប្រាក់យ៉ន់ ក្នុងការសម្រួលប្រតិបត្តិការទូទាត់ និងពាណិជ្ជកម្មសម្រាប់វិនិយោគិនអន្តរជាតិ ដែលសមស្របនឹងក្របខ័ណ្ឌរបស់ប្រទេសចិនក្នុងពាណិជ្ជកម្មអន្តរជាតិ។

ជាមួយគ្នានេះ ឯកឧត្តមទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ក៏បានកត់សម្គាល់នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងតំបន់ ក្នុងការលើកកម្ពស់ការទូទាត់ពាណិជ្ជកម្មឆ្លងដែនទ្វេភាគី ដោយប្រើរូបិយប័ណ្ណក្នុងស្រុករៀងៗខ្លួនផងដែរ។ នេះបើតាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី