SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងទេសចរណ៍ នឹងសហការជួយផ្សព្វផ្សាយពីការអភិរក្សពូជដំរី​ ដើម្បីទាក់ទាញការយល់ដឹង និងចូលរួមពីប្រជាពលរដ្ឋគ្រប់វ័យ


ក្រសួងទេសចរណ៍ នឹងសហការជួយផ្សព្វផ្សាយពីការអភិរក្សពូជដំរី​ ដើម្បីទាក់ទាញការយល់ដឹង និងចូលរួមពីប្រជាពលរដ្ឋគ្រប់វ័យ
សង្គមជាតិ-សេដ្ឋកិច្ច

2025-08-09

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-08-09

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងផ្តល់កិច្ចសហប្រតិបត្តិការជួយផ្សព្វផ្សាយពីការអភិរក្សពូជដំរី​ និងសក្តានុពលទេសចរណ៍បែបអេកូទេសចរណ៍ក្នុងតំបន់ដែលសមាគមកំពុងអភិរក្ស ដើម្បីទាក់ទាញការយល់ដឹង និងចូលរួមពីប្រជាពលរដ្ឋគ្រប់វ័យ និងគ្រប់ទិសទីចូលរួមអភិរក្សសត្វដំរី និងសត្វព្រៃទាំងអស់ ព្រមទាំងការជួយថែរក្សាតំបន់អេកូទេសចរណ៍ដ៏ស្រស់បំព្រងរបស់កម្ពុជានាភាគឥសានជាតំបន់អេកូទេសចរណ៍ប្រកបដោយនិរន្តភាព និងបរិយាប័ន្ន។ នេៈបើតាមការលើកឡើងរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ក្នុងជំនួបជាមួយឯកឧត្តម ហួត ហាក់ លោកជំទាវ ម៉ែន នារីវុឌ្ឍី អនុប្រធានកិត្តិយសសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា បានបញ្ជាក់ពីសកម្មភាពរបស់សមាគម ដែលរួមមានការចូលរួមចំណែកក្នុងការចិញ្ចឹមថែទាំអភិរក្សដំរីក្នុងស្រុកដែលនៅសល់ចុងគេបង្អស់ក្នុងខេត្តរតនគិរី និងសមទ្ធិផលដ៏ល្អ គឺអាចបង្កាត់កូនដំរីបាន ដែលបច្ចុប្បន្នសមាគម បានចិញ្ចឹមថែទាំដំរីទាំង៤ ក្បាល ដូចជា ឈ្មោលពីរ ញីមួយ និងកូនដំរីមួយ។

ជាមួយគ្នានេះ សមាគមមូលនិធិអភិរក្សដំរីខ្មែរ ក៏បានចូលរួមចំណែកអភិវឌ្ឍអេកូទេសចរណ៍នៅក្នុងតំបន់ ដោយបានផ្សព្វផ្សាយជូនភ្ញៀវជាតិ និងអន្តរជាតិ ធ្វើដំណើរទេសេរចណ៍កម្សាន្តក្នុងតំបន់ និងមកលេងជាមួយដំរី រួមទាំងការបង្កើតទំនាក់ទំនងផ្ទាល់ជាមួយដំរី ដើម្បីបង្កើតការយល់ដឹងរបស់ពួកគាត់។ ឯកឧត្តម ហួត ហាក់ ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម ពិសេសកិច្ចអភិរក្សពូជដំរីក្នុងស្រុកដ៏កម្រ ដែលជាការរួមចំណែកដល់ការបង្កើតនូវផលិតផលទេសចរណ៍ថ្មី និងដែលមានតម្លៃបន្ថែម ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី