2025-10-20
ទូច សូរិយា
2025-10-20
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលស្ថិតនៅក្រោមការគ្រប់គ្រង និងថែរក្សាដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលការប្រើប្រាស់ទីតាំងអាកាសយានដ្ឋាននេះ ទៅថ្ងៃអនាគត គឺអាស្រ័យលើទស្សនទាន និងការសម្រេចរបស់រាជរដ្ឋាភិបាល។
ក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានបន្ថែមថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺមានលក្ខណៈតូចចង្អៀត និងមានទីតាំងស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ដែលមិនអាចអភិវឌ្ឍន៍ និងពង្រីកតំបន់អាកាសយានដ្ឋាននេះបាន ទើបរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ជំនួសឱ្យអាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ ដើម្បីឆ្លើយតបបានទៅនឹងតម្រូវការកំណើនការដឹកជញ្ជូនតាមផ្លូវអាកាស សម្រាប់រយៈពេលមធ្យម និងរយៈពេលវែង។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើមឡើយមានឈ្មោះថា «អាកាសយានដ្ឋាន អន្តរជាតិពោធិ៍ចិនតុង» បានសាងសង់ឡើងនៅឆ្នាំ១៩៥៤ លើផ្ទៃដីសរុបទំហំ ៣៨៦,៥០ហិកតា ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចោមចៅ និងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលមានចម្ងាយជាង ១០គីឡូម៉ែត្រ ពីចំណុចកណ្តាលរាជធានីភ្នំពេញ និងបានចាប់ផ្តើមបើកឱ្យដំណើរការដំបូងនៅឆ្នាំ១៩៥៥ ហោះហើរជាលក្ខណៈក្នុងស្រុក និងនៅឆ្នាំ១៩៥៩ អាកាសយានដ្ឋាននេះ ត្រូវបានពង្រឹង និងកែលម្អសម្រាប់ការហោះហើរជាលក្ខណៈអន្តរជាតិ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី