2025-08-06
ទូច សូរិយា
2025-08-06
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ខេត្តកំពង់ស្ពឺ កំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណជាង ៦ម៉ឺននាក់ ឱ្យចូលទៅបម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាស។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ លើកឡើងបែបនេះ ក្នុងឱកាសជួបសំណេះសំណាលនិងផ្តល់គ្រឿងឧបភោគ បរិភោគដល់ប្រជាពលរដ្ឋជាពលករចំណាកស្រុកដែលទើបវិលនិវត្តន៍មកពីប្រទេសថៃ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ក្នុងស្រុកបសេដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ មានការរីកចម្រើនយ៉ាងខ្លាំង ពិសេសគឺកំណើនរោងចក្រ សហគ្រាស ដែលគិតមកទល់ថ្ងៃនេះគឺមានប្រមាណ១៤៥៨រោងចក្រ សហគ្រាស និងមានកម្មករ កម្មការិនីកំពុងបម្រើការប្រមាណជិត ៣០ម៉ឺននាក់។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ការវិលត្រឡប់មកកាន់ស្រុកកំណើតនេះ ពលរដ្ឋអាចធ្វើការនៅក្នុងស្រុកខ្លួនឯងដោយមិនមានការព្រួយបារម្ភ កូនៗអាចបានរៀនសូត្រមានខ្ពង់ខ្ពស់ដោយមិនបាច់តាមឪពុកម្តាយធ្វើចំណាក់ស្រុកទៀតទេ។
ទន្ទឹមនេះ អភិបាលខេត្តកំពង់ស្ពឺ ក៏បានណែនាំដល់អាជ្ញាធរក្រុង-ស្រុក សហការជាមួយមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ក្នុងការរៀបជាតារាងបង្ហាញពីបណ្តារោងចក្រសហគ្រាសណា ដែលកំពុងជ្រើសរើសកម្មករ និយោជិក ហើយបញ្ជូនព័ត៌មានទាំងនោះឱ្យមកដល់តាមបណ្តាភូមិ ឃុំ ស្រុក ដើម្បីបង្កលក្ខណ:ងាយស្រួលដល់ពលរដ្ឋ បានដឹងនិងអាចងាយស្រួលរើសការងារ និងអាចធ្វើបានដោយមានការជួយសម្របសម្រួលលេីនីតិវិធីផ្សេងៗពីមន្ត្រីពាក់ពន្ធ័។
អភិបាលខេត្តកំពង់ស្ពឺ ក៏បានណែនាំដល់មន្ទីរអប់រំយុវជន និងកីឡាខេត្ត ឱ្យសហការជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវជួយសម្រួលធ្វើយ៉ាងណាផ្តល់លក្ខណ:ងាយស្រួលលើនីតិវិធីផ្សេងៗក្នុងការផ្ទេរការសិក្សារបស់កូនៗពលករខ្មែរដែលវិលមកពីប្រទេសថៃវិញ ក្នុងករណីពួកគាត់ចង់ឱ្យកូនៗបានចូលរៀនវិញនៅស្រុកកំណើត ហើយចំពោះយុវជន យុវនារីដែលបានបញ្ចប់ការសិក្សាឬបោះបង់ការសិក្សា ចង់រៀននិងចាប់យកជំនាញបច្ចេកទេសផ្ទាល់ខ្លួន ក្រសួងការងារតាមរយ:រដ្ឋបាលខេត្តក៏មានសាលាឱ្យរៀននិងស្នាក់នៅផងដែរដោយឥតគិតថ្លៃ ជាងនេះសម្រាប់សិស្សនិស្សិតមកគ្រួសារក្រីក្រ រាជរដ្ឋាភិបាលក៏មានប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀលបន្ថែម ហើយក្រោយរៀនចប់ក្រសួងក៏ដូចរដ្ឋបាលខេត្តនិងរកការងារឱ្យធ្វើផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី