2025-07-29
ឃី ភារៈ
2025-07-29
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បញ្ជាក់សាជាថ្មីថា ព័ត៌មានផ្លូវការពីសមរភូមិ គឺមានតែ«ក្រសួងការពារជាតិ» តែមួយប៉ុណ្ណោះ ដោយឡែក សម្រាប់អ្នកលេងបណ្តាញសង្គម ក្រុម MMO និងអ្នកសារព័ត៌មានអនឡាញ មួយចំនួនបាន ផ្សព្វផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ ពីសមរភូមិមុខ ដែលកំពុងស្ថិតក្នុងការអនុវត្តបទឈប់បាញ់ តាំងពីម៉ោង ១២យប់ថ្ងៃទី២៨ ខែកក្កដា ជាព័ត៌មានដែលគ្រាន់តែឮ គេថាតៗតាមគ្នា ជាព័ត៌មានមិនអាចយកជាការបានទេ។
ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា សង្កត់ធ្ងន់ថា ការផ្សព្វផ្សាយព័ត៌មាន គ្មានប្រភពច្បាស់លាស់ គ្រាន់តែឭតាមគ្នា ជាកំហុសឆ្គង និងមិនទទួលខុសត្រូវ។ ដូចនេះ ឯកឧត្តមរដ្ឋមន្រ្តី ស្នើឱ្យបងប្អូនអត់ធ្មត់ និងរង់ចាំទទួលព័ត៌មានផ្លូវការ ដែលអ្នកនាំពាក្យរាជរដ្ឋាភិបាល អ្នកនាំពាក្យក្រសួងការពារជាតិ និងក្រសួងព័ត៌មានផ្តល់ជាផ្លូវការ ចៀសវាងការច្រឡោត និងភ័យស្លន់ស្លោរ ឬប្រតិកម្មឆ្លើយតបតាមការផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ និងព័ត៌មានដែលគ្រាន់តែឮគេថា។ នេះបើយោងតាមគេហទំព័រផ្លូវការ ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា នាថ្ងៃទី២៩ កក្កដា នេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី