SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថៃ ប្តូរជំហរពីឯកភាពឈប់បាញ់ម៉ោង ១២យប់ ថ្ងៃទី២៤ កក្កដា ទៅជាមិនឯកភាព


សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថៃ ប្តូរជំហរពីឯកភាពឈប់បាញ់ម៉ោង ១២យប់ ថ្ងៃទី២៤ កក្កដា ទៅជាមិនឯកភាព
សង្គមជាតិ-សេដ្ឋកិច្ច

2025-07-25

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-07-25

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ភាគីថៃ ប្តូរជំហរពីឯកភាពឈប់បាញ់ម៉ោង ១២យប់ ថ្ងៃទី២៤ កក្កដា ២០២៥ ជាមួយសំណើរបស់ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ទៅជាមិនឯកភាព ហើយរង់ចាំសិន។ នេះបើតាមការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៥ កក្កដា។

បើតាមប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត, ឯកឧត្តម Anwar Ibrahim បានស្នើសុំជួបពិភាក្សាជាមួយសម្តេច និងនាយករដ្ឋមន្ត្រីស្តីទីថៃ តាមរយៈទូរសព្ទដៃ ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាង កងទ័ពកម្ពុជា និងកងទ័ពថៃ នៅតាមបណ្ដោយព្រំដែន។ ឯកឧត្តម Anwar Ibrahim ស្នើចង់ឱ្យមានការឈប់បាញ់គ្នាភ្លាម ដើម្បីបើកច្រកសម្រាប់ការស្វែងរកដំណោះស្រាយ រវាងភាគីទាំងពីរ។ ចំពោះភាគីកម្ពុជា សម្តេចធិបតី បានបញ្ជាក់ច្បាស់ជាមួយ ឯកឧត្តម Anwar Ibrahim ថា កម្ពុជា ឯកភាពជាមួយសំណើរបស់ឯកឧត្តម ឱ្យមានការឈប់បាញ់ ព្រោះកម្ពុជា មិនបានចាប់ផ្តើមការវាយប្រយុទ្ធនេះទេ។

សម្រាប់ សម្តេចធិបតី ហ៊ុន ម៉ាណែត អ្វីដែលជាគន្លឹះសម្រាប់ការស្វែងរកការបញ្ចប់ជម្លោះប្រដាប់អាវុធពេលនេះ គឺសុឆន្ទៈពិតប្រាកដរបស់ភាគីថៃ ក្នុងការទទួលយកនូវការឈប់បាញ់ ដែលជាជំហានដំបូង នៃការស្វែងរកដំណោះស្រាយបន្តទៅមុខទៀតរវាង ភាគីទាំងពីរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី