SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

នាយឧត្តមសេនីយ៍ វង្ស ពិសេន ស្នើដល់ជប៉ុន ធ្វើលំហាត់ហ្វឹកហ្វឺនរួមជាមួយកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត


នាយឧត្តមសេនីយ៍ វង្ស ពិសេន ស្នើដល់ជប៉ុន ធ្វើលំហាត់ហ្វឹកហ្វឺនរួមជាមួយកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត
A+ A-

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ស្នើដល់ភាគីជប៉ុន ធ្វើលំហាត់ហ្វឹកហ្វឺនរួមជាមួយកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយរបស់ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកឧត្តមសេនីយ៍ទោ SUENAGA MASANORI អគ្គនាយក អគ្គនាយកដ្ឋានកម្មវិធីគោលនយោបាយកងស្វ័យការពារជើងគោកជប៉ុន នៅអគ្គបញ្ជាការដ្ឋាន ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានស្នើដល់ភាគីជប៉ុន បង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា រួមទាំងការផ្លាស់ប្ដូរទស្សនកិច្ច ការផ្លាស់ប្ដូរព័ត៌មានទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្ម ការជួញដូរមនុស្ស ជួញដូរអាវុធ ជួញដូរគ្រឿងញៀន បទល្មើសព័ត៌មានវិទ្យា អំពើភេរវកម្ម ការងារមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ ជាដើម។

ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ទោ SUENAGA MASANORI សន្យាថានឹងពាំនាំនូវសំណើរបស់កម្ពុជា ដើម្បីជម្រាបជូនថ្នាក់ដឹកនាំជប៉ុន ចំពោះការប្ដេជ្ញាបន្តសហការជាមួយកម្ពុជាឱ្យកាន់តែប្រសើរថែមទៀតលើវិស័យផ្សេងៗ ក្នុងនោះលោកឧត្តមសេនីយ៍ទោ ចាត់ទុក «វិស័យយោធា» ជាវិស័យអាទិភាពមួយ ដើម្បីអភិវឌ្ឍធនធានមនុស្ស។

លោកឧត្តមសេនីយ៍ទោ ជប៉ុន ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ទាំងក្នុងក្របខណ្ឌជាតិ និងក្របខណ្ឌកងទ័ពប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ទោ សម្ដែងការចាប់អារម្មណ៍ចំពោះភាពរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា។

ក្នុងនាមក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់កងស្វ័យការពារជប៉ុន ដែលបានជួយឧបត្ថម្ភជាសម្ភារៈ គ្រូ និងកម្មវិធីសិក្សានានាដល់សាលាពហុជំនាញកងទ័ពកម្ពុជា ដែលកំពុងដំណើរការស្ថាបនា ទាំងជំនាញវិទ្យុទាក់ទង និងជំនាញគីមីសាស្ត្រ ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី