2025-12-02
គិត បុប្ផា
2025-12-02
គិត បុប្ផា
ភ្នំពេញ៖ លោកស្រី Izumi Nakamitsu អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកនិសព្វាវុធការ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការសកម្មភាពមីន បានទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ហើយលោកស្រី បានចាត់ទុកកិច្ចការបោសសម្អាតមីន គឺជាបន្ទុកដ៏ធំរបស់កម្ពុជា ដែលត្រូវដោះស្រាយ។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានលើកឡើងក្នុងជំនួបជាមួយ លោកស្រី Izumi Nakamitsu អំពីភាពស្មុគស្មាញ និងបញ្ហាប្រឈមនានាចំពោះបញ្ហាមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលកំពុងបង្កគ្រោះថ្នាក់ដល់ទាំងប្រជាជនស៊ីវិល និងកងកម្លាំងយោធា ព្រមទាំងត្រូវការពេលវេលា និងធនធានច្រើនសម្រាប់ដោះស្រាយ។ ប៉ុន្តែទោះបីយ៉ាងណា កម្ពុជា នឹងបន្តធ្វើការដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈកិច្ចសហប្រតិបត្តិការ ការសន្ទនា និងផ្អែកលើទិដ្ឋភាពបច្ចេកទេស ជាមួយប្រទេសជិតខាង ដើម្បីធានាបាននូវសុខសុវត្ថិភាព។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម អស់រយៈពេលជាង ៣០ឆ្នាំមកនេះ។ កម្ពុជា បានប្រែក្លាយពីប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារមីន ទៅជាប្រទេសឈានមុខគេក្នុងការបោសសំអាត ការគ្រប់គ្រងព័ត៌មាន និងការគាំទ្រជនរងគ្រោះដែលបន្តរស់រានមានជីវិត។ កម្ពុជា បន្តរួមចំណែកក្នុងការបោសសម្អាតមីន ក្រោមក្របខ័ណ្ឌរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយប្រតិបត្តិករជាតិ-អន្តរជាតិប្រចាំកម្ពុជា ក៏បានចែករំលែកបទពិសោធ និងជំនាញរបស់ខ្លួនជាសកល តាមរយៈការបណ្តុះបណ្តាល ទស្សនកិច្ចសិក្សា និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសរងគ្រោះដោយសារមីនផ្សេងទៀត៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី