2025-06-10
ទូច សូរិយា
2025-06-10
ទូច សូរិយា
ភ្នំពេញ៖ រយៈពេល ៥ខែ ក្នុងឆ្នាំ២០២៥ កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មជាង ២៥,២៩ពាន់លានដុល្លារ មានការកើនឡើង ១៨,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានទំហំពាណិជ្ជកម្ម ២១,៣៣ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងរបាយការណ៍របស់អគ្គនាយកដ្ឋានគយ បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មដែលកម្ពុជា សម្រេចបានជាង ២៥,២៩ពាន់លានដុល្លារនេះ គឺកម្ពុជា បាននាំចេញទំនិញទៅទីផ្សារអន្តរជាតិជាង ១១,៨០ពាន់លានដុល្លារ ដែលមានការកើនឡើងចំនួន ១៧,២% និងនាំចូលសម្រេចបាន ១៣,៤៨ពាន់លានដុល្លារ កើនឡើងជិត ២០% នេះបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤។
ប្រទេសដែលកម្ពុជា នាំចេញនិងនាំចូលទំនិញច្រើនជាងគេក្នុងរយៈពេល ៥ខែនៃឆ្នាំ២០២៤នេះ រួមមាន៖ ប្រទេសចិន កម្ពុជាសម្រេចបានជាង ៧,៦៣ពាន់លានដុល្លារ, អាម៉េរិក សម្រេចបាន ៤,៤៧ពាន់លានដុល្លារ, ប្រទេសវៀតណាម កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ៣,៨៤ពាន់លានដុល្លារ, ប្រទេសថៃ សម្រេចបាន ១,៨៧ពាន់លានដុល្លារ និងមានប្រទេសផ្សេងៗទៀត។
គួរបញ្ជាក់ថា ទំនិញដែលកម្ពុជា នាំចេញមានដូចជា៖ សម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ ធញ្ញជាតិ ឈើ និងវត្ថុធ្វើពីឈើ ធ្យូងឈើ បន្លែដែលអាចបរិភោគបាន ស្បែកជើង ស្រោមជើង និងផលិតផលផ្សេងៗទៀត។ ចំណែក ទំនិញ ដែលកម្ពុជានាំចូល រួមមាន៖ រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ ផលិតផលពីការចម្រាញ់ ផលិតផលពីការចាក់ដោយម្ជុល កប្បាស ដែក និងផលិតផលមួយចំនួនផ្សេងទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី