2025-06-13
ទូច សូរិយា
2025-06-13
ទូច សូរិយា
ភ្នំពេញ៖ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ក្រាបត្រីក្លាសសេចំនួន ២៤តោន ដែលគ្មានលិខិតអនុញ្ញាតនាំចូលច្បាស់លាស់។ តាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ត្រីក្លាសេចំនួន ២៤តោន ដែលមានត្រីពោ និងត្រីកាប គឺនាំចូលពីប្រទេសថៃ។
ត្រីក្លាសេចំនួន ២៤តោននេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំកម្លាំងពិនិត្យឃើញរថយន្តសាំយ៉ុងចំនួន ០៨គ្រឿងដឹកត្រីក្លាសេ ក្នុងភូមិសាស្រ្តតាមផ្លូវជាតិលេខ៥ ចំណុចភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង នៅវេលាម៉ោង ១៥:០០នាទី។
សមត្ថកិច្ច បានឱ្យដឹងថា រថយន្តទាំង០៨គ្រឿងដែលដឹកត្រីនេះ មានលិខិតអនុញ្ញាតឱ្យដឹកត្រីពីរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចំនួនតែ ១០តោនតែប៉ុណ្ណោះ ដូច្នេះត្រីក្លាសេចំនួន១៤តោន ទៀតមិនមានការអនុញ្ញាតនោះទេ។ ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បានលើកឡើងថា រថយន្តនិងត្រីក្លាសេទាំងនេះ សមត្ថកិច្ចបានបញ្ជូនទៅជំនាញជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី