SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សមាគមយុវជនឌីជីថលកម្ពុជា-ចិន និង KOLs ល្បីៗកម្ពុជា-ចិន ត្រៀមសហការលើវិស័យទេសចរណ៍ និងឌីជីថល


សមាគមយុវជនឌីជីថលកម្ពុជា-ចិន និង KOLs ល្បីៗកម្ពុជា-ចិន ត្រៀមសហការលើវិស័យទេសចរណ៍ និងឌីជីថល
A+ A-

ភ្នំពេញ៖ សមាគមយុវជនឌីជីថលកម្ពុជា-ចិន (CCDYA) និង KOLs ល្បីៗរបស់កម្ពុជា-ចិន ១៦រូប ដែលមានអ្នកគាំទ្រសរុបជាង ១០លាននាក់ ពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងឌីជីថល។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។

តាមរយៈកិច្ចសហការ ភាគីទាំងពីរ នឹងចូលរួមគាំទ្រ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសក្នុងយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតង ( Green Season) ដល់ប្រជាជនចិន និងពិភពលោកទាំងមូល។ ក្នុងជំនួបជាមួយ CCDYA និង KOLs នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអរគុណ KOLs និង Influencers កម្ពុជា ចិន ដែលបានបន្តជួយផ្សព្វផ្សាយពីព័ត៌មានពិតរបស់កម្ពុជា និងលុបបំបាត់រាល់ព័ត៌មានក្លែងក្លាយ តាមរយៈការផលិតមាតិការូបភាព និងវីដេអូល្អៗ។

ឯកឧត្តម ហួត ហាក់ បានគាំទ្រលើគម្រោង នៃការរៀបចំឱ្យមានព្រឹត្តិការណ៍ KOLs កម្ពុជា ចិន របស់សមាគម ដែលគ្រោងនឹងរៀបចំនៅអំឡុង ខែកញ្ញា-តុលា ឆ្នាំ២០២៥ ស្របតាមឆ្នាំទេសចរណ៍កម្ពុជា-ចិនដោយត្រូវបានបើកជាផ្លូវការ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី