2025-06-16
ឃី ភារៈ
2025-06-16
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងឡុងដ៍ និងទីក្រុងប៊ើមិនហែម នៃចក្រភពអង់គ្លេស ដើម្បីដាក់តាំងបង្ហាញផ្សព្វផ្សាយផលិតផលខ្មែរ នឹងផ្តល់ភាពងាយស្រួលក្នុងការផ្តល់ព័ត៌មានអំពីវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ជូនធុរជន និងវិនិយោគិនអង់គ្លេស។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។
ពាក់ពន្ធ័នឹងគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចុះត្រួតពិនិត្យទីតាំងជាក់ស្តែង។ ជាមួយគ្នានោះ ឯកឧត្តម ស៊ាង ថៃ ជួបពិភាក្សាជាមួយ លោកជំទាវ ទួត បញ្ញា ឯកអគ្គរាជទូត កម្ពុជាប្រចាំនៅចក្រភពអង់គ្លេស ដើម្បីពិភាក្សាអំពីគោលបំណងនៃដំណើរទស្សនកិច្ច។
ក្នុងជំនួបនោះ លោកជំទាវ ទួត បញ្ញា បានបង្ហាញការគាំទ្រចំពោះក្រសួងពាណិជ្ជកម្ម ក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅចក្រភពអង់គ្លេស ដែលគម្រោងនេះនឹងជួយជំរុញធុរជន វិនិយោគិនអង់គ្លេស ធ្វើធុរកិច្ច និងបណ្តាក់ទុននៅកម្ពុជា ដោយនឹងរួមចំណែកជំរុញកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេសឱ្យមានការកើនឡើងជាបន្តបន្ទាប់នាខាងមុខ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី