2025-05-24
គន ម៉េងហុង
2025-05-24
គន ម៉េងហុង
ភ្នំពេញ៖ ការធ្វើទីផ្សារ និងទំនាក់ទំនងសាធារណៈ គឺជាសសរស្តម្ភដ៏សំខាន់នៅក្នុងពិភពអាជីវកម្ម សហគ្រិនប្រើដើម្បីជំរុញការលក់ និងផ្សព្វផ្សាយពីផលិតផល ឬពង្រីកកេរ្តិ៍ឈ្មោះ កសាងទំនុកចិត្ត និងផ្សព្វផ្សាយព័ត៌មានណាមួយលើសពីការធ្វើទីផ្សារ។ នេះបើតាមការចុះផ្សាយរបស់សហគ្រិនខ្មែរ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។
ចំពោះ តួនាទីនៃទំនាក់ទំនងសាធារណៈ ក្នុងយុទ្ធសាស្រ្តទីផ្សារ មានដូចជា៖ ទី១. ផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹង ជាការផ្សព្វផ្សាយចំណេះដឹង និងព័ត៌មានសំខាន់ ដើម្បីបង្កើនការយល់ដឹងដល់អ្នកទទួលព័ត៌មានគោលដៅ លើប្រធានបទណាមួយ ដើម្បីឱ្យពួកគេអាចដោះស្រាយបញ្ហាបានដោយខ្លួនឯងនាពេលក្រោយ។
ទី២. ពង្រឹងទំនាក់ទំនងជាយុទ្ធសាស្រ្ដ ដែលសកម្មភាពនេះ អាចនឹងមិនទទួលបានលទ្ធផលភ្លាមៗ តែអាចនឹងធ្វើឱ្យគេស្គាល់ពីបេសកកម្ម និងចក្ខុវិស័យស្ថាប័នបានច្រើន ហើយបង្កើតបទពិសោធន៍ល្អជាមួយអ្នកទទួលព័ត៌មានគោលដៅថែមទៀត។ ដូចនេះ ពេលអ្នកមានផលិតផលណាមួយ គេនឹងយល់ច្បាស់ពីផលិតផល និងដឹងថាគួរប្រើបែបណាឱ្យមានប្រយោជន៍សម្រាប់ពួកគេ ដែលនេះគឺជាការធ្វើទីផ្សារ តែមិនមែនជាការប្រូម៉ូតផលិតផលតែមួយមុខទេ។
ទី៣. កសាងគ្រឹះជ្រៅក្នុងសង្គម និងមិនងាយរង្គោះរង្គើតាមរបត់ទីផ្សារ បើទោះបីជាមានការប្រកួតប្រជែង ការផ្លាស់ប្តូរតម្លៃ ឬមានការបំប៉ោងទីផ្សារបែបណាក៏ដោយ ក៏កេរ្តិ៍ឈ្មោះផលិតផល ឬសេវាកម្មរបស់អ្នកនៅតែអាចឈរជើងបាន ដោយសារក្រុមមនុស្សគោលដៅដឹង និងស្គាល់ច្រើនពីបេសកកម្មការងាររបស់អ្នក។ រីឯ ទី៤. បង្កើតរូបភាព និងកេរ្តិ៍ឈ្មោះល្អក្នុងសង្គម ដោយសារព័ត៌មានបែប PR (Public Relations)ភាគច្រើនជាការផ្ដល់ចំណេះដឹងលើចំណុចរស៊ើបណាមួយរបស់ក្រុមមនុស្សគោលដៅ ហើយអាចជួយជាគំនិតឱ្យពួកគេអាចឈ្វេងយល់បញ្ហាខ្លះបានដោយខ្លួនឯង ដោយពួកគេគិតថា ផលិតផលរបស់អ្នកអាចដោះស្រាយបញ្ហាពួកគេបាន នោះពួកគេនឹងក្លាយជាអតិថិជនប្រចាំ។
ការធ្វើទីផ្សារតាមមធ្យោបាយនេះ មិនអាចផ្ដល់ផលភ្លាមៗដូចជាការធ្វើទីផ្សារប្រូម៉ូតផលិតផលបញ្ចុះតម្លៃទេ តែអាចធ្វើឱ្យម៉ាកយីហោ ឬស្ថាប័នរបស់អ្នកមានការទទួលស្គាល់ច្រើន យ៉ាងណាក៏ដោយអ្នកគួរតែគិតអំពីការបញ្ចូលការធ្វើ PR ក្នុងយុទ្ធសាស្រ្ដទីផ្សារ ដើម្បីកសាងគ្រឹះជ្រៅក្នុងជម្រៅចិត្តក្រុមអ្នកទទួលព័ត៌មានគោលដៅ។ ទាក់ទងនឹងការធ្វើ PR នេះ មានច្រើនរបៀប ដូចជា ការធ្វើមាតិកាតាមបណ្ដាញសង្គម គេហទំព័រ រូបភាព វីដេអូ ទស្សនាវដ្តី និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី