SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋបាលខេត្តបន្ទាយមានជ័យ ច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិតដែលកាសែតថៃផ្សព្វផ្សាយ


រដ្ឋបាលខេត្តបន្ទាយមានជ័យ ច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិតដែលកាសែតថៃផ្សព្វផ្សាយ
សង្គមជាតិ-សេដ្ឋកិច្ច

2025-09-18

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-09-18

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិត ដែលកាសែតថៃ The Nation Thailand បានផ្សាយកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ មានចំណងជើងថា «ខេត្តស្រះកែវទុកពេល៣០ថ្ងៃ ឱ្យប្រជាពលរដ្ឋខ្មែរ ឈប់រស់នៅក្នុងភូមិមានជម្លោះ»។ អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការចុះផ្សាយរបស់ការសែត The Nation Thailand គឺស្រង់យកនូវខ្លឹមសារតែមួយជ្រុង គ្មានមូលដ្ឋាន ដែលបង្ហាញ ពីការញុះញ៉ង គំរាមកំហែងដល់អធិបតេយ្យភាព និងបូរណៈភាពទឹកដីរបស់កម្ពុជា។

ជាមួយគ្នានេះ ភាគីខេត្តបន្ទាយមានជ័យ បានស្នើសុំទៅភាគីខេត្តស្រះកែវ នៃប្រទេសថៃចំនួន ៤ចំណុច រួមមាន៖ ទី១. ស្នើសុំរក្សាស្ថានភាពដើម ដោយគោរពយ៉ាងម៉ឹងម៉ាត់តាមកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងលទ្ធផលនៃកិច្ចប្រជុំវីសាមញ្ញ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ លទ្ធផលនៃកិច្ចប្រជុំ RBC នាពេលកន្លងមក និងលិទ្ធផលនៃកិច្ចប្រជុំពិសេស GBC កាលពី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ និងមិនត្រូវពង្រីកវិសាលភាពនៃបញ្ហា ឬការខ្វែងគំនិតគ្នា ដោយរង់ចាំដំណោះស្រាយរបស់គណៈកម្មការចំរុះព្រំដែន(JBC) នៃប្រទេសទាំងពីរ។

ទី២. គោរពតាមគោលការណ៍ច្បាប់អន្តរជាតិ ជាពិសេស MOU ឆ្នាំ២០០០ និង TOR ឆ្នាំ២០០៣ ភាគីថៃ ត្រូវឱ្យប្រជាពលរដ្ឋកម្ពុជាចូលទៅរស់នៅក្នុងផ្ទះរបស់ពួកគាត់វិញ និងត្រូវដោះបន្លាលួស ស្បៃ និងកង់ឡានចេញពីទីតាំងដែលថៃបានដាក់។ ចំពោះ ទី៣. ស្នើសុំភាគីថៃជៀសវាងសកម្មភាពផ្សេងៗ ដូចជា ការដាក់បន្លាលួសបន្ថែម, ការចេញ បណ្ណកម្មសិទ្ធិ, ការធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាជនដែលនៅជាប់ក្នុង បន្លាលួស និងធ្វើសកម្មភាពផ្សេងទៀតនៅលើទីតាំង ឬតំបន់ដែល JBC នៃភាគីទាំងពីរពុំទាន់ បានឯកភាពគ្នា និងទី៤. ករណីដែលពុំមែនជាភារកិច្ច និងសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត ត្រូវបញ្ជូនទៅ GBC ឬ JBC៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី