SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម ដាក់បង្ហាញផលិតផលសក្តានុពលខ្មែរ នៅតួកគីយ៉េ ដើម្បីពង្រឹងទំនាក់ទំនងការទូត និងការស្វែងយល់ពីអន្តរវប្បធម៌


ក្រសួងពាណិជ្ជកម្ម ដាក់បង្ហាញផលិតផលសក្តានុពលខ្មែរ នៅតួកគីយ៉េ ដើម្បីពង្រឹងទំនាក់ទំនងការទូត និងការស្វែងយល់ពីអន្តរវប្បធម៌
ពាណិជ្ជកម្ម

2025-05-23

គន ម៉េងហុង

ពាណិជ្ជកម្ម

2025-05-23

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគីយ៉េ បានរៀបចំនូវស្តង់ពិព័រណ៍ ដាក់បង្ហាញនូវផលិតផលតែ និងកាហ្វេរបស់កម្ពុជា នៅក្នុងកម្មវិធី «Tea Around Asia and the Pacific» ដែលរៀបចំឡើងនៅនិវេសនដ្ឋានឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអង់ការ៉ា ដើម្បីពង្រឹងទំនាក់ទំនងការទូត និងការស្វែងយល់ពីអន្តរវប្បធម៌។

ក្រៅពីផលិតផលតែ និងកាហ្វេ ក៏នៅមានការតាំងបង្ហាញផលិតផលសក្តានុពលមួយចំនួនទៀត ដូចជាគ្រាប់ស្វាយចន្ទី ម្រេចកំពត ទឹកឃ្មុំ ដំណាប់ផ្លែឈើ ក្រមាខ្មែរ និងវត្ថុអនុស្សាវរីយ៍ធ្វើដោយដៃមួយចំនួនទៀត ជាដើម។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បីបង្ហាញអំពីវប្បធម៌ នៃការចម្អិននិងបរិភោគតែ របស់ប្រទេសនីមួយៗ ដោយក្នុងនោះស្ថានទូតកម្ពុជា ក៏បានរៀបចំនូវតែផ្កាម្លិះ និងនំខ្មែរចំនួន ២មុខ រួមមាន នំពពាយ និងដំឡូងចៀន ដែលមាននៅក្នុងសៀវភៅមុខម្ហូបរសជាតិអង្គរ (The Taste of Angkor) ដើម្បីផ្តល់ជូនអ្នកចូលរួមពិសារក្នុងព្រឹត្តិការណ៍នេះផងដែរ។

បើតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ កម្មវិធី «Tea Around Asia and the Pacific» ដែលធ្វើឡើង កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ មានការចូលរួមពីស្ថានទូតបរទេសចំនួន ១៩ប្រទេស តំណាងក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុន និងអង្គការអន្តរជាតិមួយចំនួន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី